ព័ត៌មានទាន់ហេតុការណ៍៖

ឪពុកទើបចែកឋាន មិនបានប៉ុន្មានផងម្តាយ ខាត់ សុឃីម ចូលសម្រាកមន្ទីរពេទ្យទៀត

ចែករំលែក៖

   ភ្នំពេញ៖ តារាពហុជំនាញ អ្នកនាងខាត់ សុឃីម ដែលទើបនឹងជួបទុក្ខធំព្រោះឪពុកទើបចែកឋានមិនបានប៉ុន្មានថ្ងៃផង ស្រាប់តែ ពេលនេះនាងជួបរឿងខ្វាយខ្វល់ចិត្តជាថ្មីព្រោះតែម្តាយបានចូលសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យបន្ត។

លោកឪពុករបស់ក្រុមត្រកូលខាត់ ដែលមានឈ្មោះថាលាវ ខាត់ បានទទួលមរណភាពកាលពីថ្ងៃទី២២ ខែមិថុនាឆ្នាំ២០២០ ធ្វើឱ្យសាច់ញាតិកើតចិត្តសង្វេគ ស្របពេលដែលមិត្តរួមសិល្បៈជាច្រើនចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំមួយនេះ។ដូចជាទុក្ខផ្ទួនៗពេកហើយ ពេលនេះដែរ ម្តាយរបស់អ្នកនាងខាត់ សុ ឃីម ក៏បានធ្លាក់ខ្លួនឈឺទៀតហើយ ជាហេតុធ្វើឲ្យអ្នកនាង កាន់តែពិបាកចិត្តលើសដើម។

តារាស្រីរូបនេះ សារពិបាកចិត្ត ដែលឪពុកនាង ទើបតែស្លាប់ ប៉ុន្មានអាទិត្យ ពេលនេះ ម្តាយរបស់អ្នកនាង ក៏ត្រូវចូលសម្រាកមន្ទីរពេទ្យ ជាមួយនឹង ជំងឺចាស់របស់គាត់ ហើយគួបផ្សំ ការមិនសប្បាយចិត្ត កើតទុក្ខ ឈឺចាប់រីងរៃ ដែលបាត់បង់សមាជិកគ្រួសារ ទៅថ្មីៗ។ក្នុងនោះដែរ ក៏មានអ្នកព្រួយបារម្ភ និងសួរនាំ ពីស្ថានភាពជំងឺ របស់អ្នកម្តាយ ខាត់ សុឃីម ថាបែបណាខ្លះហើយ ព្រោះថា អ្នកម្តាយអ្នកនាង ក៏មានវ័យកាន់តែចាស់ខ្លាំងដែរហើយ ហើយបច្ចុប្បន្ន ស្ថានភាពផ្លូវចិត្តរបស់គាត់ មិនសូវល្អផងនោះ។

អ្នកនាង ខាត់ សុឃីមបញ្ជាក់ថា៖ ម៉ែខ្ញុំគាត់ទ្រោមតាំងពីមុនពុក ចែកឋានមកម្លេះ តែគាត់ទ្រាំ គាត់ឈឺច្រើនជាងពុក ច្រើនមុខណាស់ ជាជំងឺមនុស្សចាស់។ អ្នកនាង អរគុណបងប្អូនដែលបានជូនពរ សួរសុខទុក្ខ និងបារម្ភពីក្តីសុខនាងនិងគ្រួសារ៕

ដោយ៖ វឌ្ឍនា


ចែករំលែក៖