ព័ត៌មានទាន់ហេតុការណ៍៖

មនុស្ស ៧នាក់ស្លាប់ ​និងជាង ៤០នាក់​ផ្សេងទៀតត្រូវរងរបួស បន្ទាប់ពីរថយន្តដឹកប្រេងមួយគ្រឿង បានក្រឡាប់ផ្ទុះឆេះ

ចែករំលែក៖

អន្តរជាតិ៖ ​យោងតាមការផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន BBC ​ថ្ងៃទី៦ខែកក្កដា ឆ្នាំ២០២០ម្សិលមុិញនេះ បាននិយាយថាយ៉ាងហោចណាស់មនុស្ស ៧នាក់បានស្លាប់ដោយសារភ្លើងឆេះខ្លួន ​និងមនុស្សជាង ៤០នាក់​ផ្សេងទៀតរងរបួស ។

ក្រោយពីរថយន្តដឹកប្រេងមួយគ្រឿង បានក្រឡាប់និងផ្ទុះឆេះនៅតាមដងផ្លូវក្បែរទីប្រជុំជន Pueblo Viejo ក្នុង​តំបន់ Caribbean ភាគខាងជើងប្រទេសកូឡុំប៊ី ។

បើយោងតាមប៉ូលិសនៅក្នុងតំបន់​ Caribbean បានឲ្យដឹងថា មនុស្សជាច្រើនបានមកប្រមូលផ្តុំគ្នា ដើម្បីដួសប្រេងដែលធ្លាយចេញពីរថយន្តដោយមិនស្តាប់តាមការព្រមាន ហើយចុងក្រោយរថយន្តក៏បានផ្ទុះឆេះឡើង ​​ដែលបណ្តាលឱ្យស្លាប់ និងរបួសច្រើនបែបនេះ។

គួរបញ្ជាក់ថា បច្ចុប្បន្នអ្នករងរបួសទាំងអស់ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ​ ដោយមានអ្នកខ្លះបានរងរបួសស្រាល ចំណែកខ្លះទៀតបានរងរបួសធ្ងន់។

ទន្ទឹមនឹងនេះ ក្រុមអាជ្ញាធរក៏កំពុងមានការព្រួយបារម្មណ៍ដែរថា​ ចំនួនអ្នកស្លាប់អាចនឹងកើនឡើងបន្ថែមទៀត៕

ដោយ៖ស តារា


ចែករំលែក៖