ព័ត៌មានទាន់ហេតុការណ៍៖

ប្រធានាធិបតី​ប្រេស៊ីល​Jair Bolsonaro បានប្រកាស​ឆ្លង​COVID-19

ចែករំលែក៖

ប្រេស៊ីល​៖ប្រធានាធិបតី​ Bolsonaro បានប្រកាសនៅថ្ងៃអង្គា​រនេះ​ថាលោកត្រូវបានគេធ្វេីតេស្ដវិជ្ជមានចំពោះវីរុស​Covid -19។​ តាមសារព័ត៌មាន Journal de Montrealបានផ្សាយថាប្រមុខរដ្ឋ​វ័យ​៦៥ឆ្នាំ​រូប​នេះ​បានថ្លែងនៅក្នុងបទសម្ភាសន៍ជាមួយបណ្ដាញទូរទស្សន៍ជាច្រេីនថា”លទ្ធផល​វិជ្ជមាន​នៃ​ការធ្វើ​តេស្ដទេីបតែមកដល់។ លោកបានបន្ថែមថាខ្ញុំក្ដៅខ្លួនមានកម្ដៅ៣៨ដឺក្រេ ប៉ុន្ដែសួតរបស់ខ្ញុំនៅស្អាតល្អ។ គ្រូពេទ្យ​បានឲ្យថ្នាំខ្ញុំ​hydroxychloroquineនិង Azithromycineជាប្រភេទថ្នាំអង់ទីប៊ីយោទិចហេីយបន្ទាប់មកខ្ញុំមានអារម្មណ៍ធូរស្រាល។

លោកបានបញ្ជាក់ថាឥឡូវនេះគាត់នឹងធ្វើការឲ្យបានច្រើនតាមដែលអាចធ្វើទៅបានដោយខ្សែអាត់សម្លេង។ គួររម្លឹកថា លោក Jair Bolsonaro ត្រូវបានធ្វើតេស្ដបន្ទាប់ពីបានបង្ហាញរោគសញ្ញានៃវីរុសកូវីដ-19ខណៈ​ជំងឺ​មួយ​នេះ​បាន​សម្លាប់​ប្រជាជន​ប្រេស៊ីល​អស់​ចំនួន​៦៥០០០នាក់​៕ ដោយ៖ម្លិះ


ចែករំលែក៖