ភ្នំពេញ៖ អតីតតារាចម្រៀងផលិតកម្មRockម៉ូលីកា បានសម្រាលកូនស្រីដោយជោគជ័យនៅមន្ទីពហុព្យាបាល និងសម្ភពអរៀនដា កាលពីថ្ងៃទី៥ខែកក្កដាឆ្នាំ២០២០។ កូនស្រីដំបូងណត់ឈាមរួមគ្នាជាមួយស្វាមីនេះនឹងកាន់តែធ្វើឲ្យនាងកាន់តែមានសុភមង្គល។
កូនស្រីរបស់ ម៉ូនីកា មានឈ្មោះថា”នុន ច័ន្ទម៉ូនីតា”ដែល មានទម្ងន់៣,៥គ្រ.ក្រ។ មុនសម្រាលម៉ូលីកា ត្រូវបានស្វាមីរៀបចំតុបតែង នៅជុំវិញគ្រែសម្រាលតែម្ដងដើម្បីស្វាគមន៍សមាជិកថ្មីរបស់ពួកគេ។សារជាច្រើននៅលើបណ្ដាញសង្គមត្រូវបានអ្នកគាំទ្រម៉ូលីកា ផ្ញើរទៅចូលរួមអរបអរសាទរនាងជាបន្ដរបន្ទាប់ ស្របពេលដែលស្វាមីរបស់នាងលោកឆានុន បានបង្ហាញកាយវិការស្រលាញ់និងថ្នាក់ថ្នមភរិយានិងកូនស្រីយ៉ាងខ្លាំង ដែលនេះអាចបញ្ជាក់ថាបានថាក្រោយទទួលបានកាដូកូនស្រីម្នាក់ដ៏គួរឲ្យស្រលាញ់។ កូនស្រីបណ្តូលចិត្តនេះចំណងស្នេហាតារា១គូនេះកាន់តែមានភាពរឹងមាំថែមទៀតជាមិនខានថ្វីត្បិតតែកន្លងមកពួកគេធ្លាប់ប៉ៈព្យុះភ្លៀងខ្លះៗក្ដី។
គួរបញ្ជាក់ដែរថាម៉ូលីកា ដែលជាអ្នកជំនួញលើគ្រឿងសម្អាងនោះ បានរៀបការជាមួយតារាសម្ដែងហុង មានុន ហៅឆានុន កាលពីអំឡុងខែមករាឆ្នាំ២០២០ បន្ទាប់ពីពួកគេស្រលាញ់គ្នាជាង៣ឆ្នាំនិងមានប្រវត្តិតស៊ូជាមួយគ្នាជាច្រើន។នៅថ្ងៃរៀបការលោកឆានុន បានឲ្យដឹងថាលោកចង់បានកូន៣ ហេតុនេះហើយពួកគេត្រូវរៀបគម្រោងយកហោចណាស់ក៍យកកូនឲ្យបាន២ថែមទៀតដែរ៕ដោយ វឌ្ឍនា