ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់ ដេកស្លាប់ក្នុងរោងចក្រផលិតសាឡុង ក្រុងព្រះសីហនុ

ចែករំលែក៖

ខេត្តព្រះសីហនុ៖ បុរសម្នាក់ ត្រូវបានអ្នកធ្វើការជាមួយគ្នា ប្រទះឃើញដេកស្លាប់ ក្នុងរោងចក្រផលិតសាឡុងមួយកន្លែង  បង្កការភ្ញាក់ផ្អើលឡើង នៅវេលាម៉ោង៤និង៣០នាទីទៀបភ្លឺ នៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២០ ស្ថិតនៅតំបន់សេដ្ឋកិច្ចពិសេស ភូមិពូធឿងឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុមុខរបរ កម្មកររោងចក្រ

តាមប្រភពព័ត៌មានពីមន្រ្តីសមត្ថកិច្ចមូលដ្ឋាន បានឲ្យដឹងថា សាកសពឈ្មោះសេង ចាន់ដារា ភេទប្រុស កើតឆ្នាំ១៩៨២ មានស្រុកកំណើត ឃុំដំណាក់សុក្រំ ស្រុកដងទង់ ខេត្តកំពត ស្នាក់នៅកន្លែងកើតហេតុខាងលើ  

មន្រ្តីដដែរបន្តថា ករណីនេះកម្លាំងជំនាញកោសល្យវិច័យ នៃ អធិដ្ឋាននគរបាលស្រុកព្រៃនប់ បានបញ្ជាក់ថា ជនរងគ្រោះស្លាប់ដោយគាំងបេះដូង។ 

បច្ចុប្បន្ន សាកសពត្រូវបានសាច់ញាតិយកទៅបូជានៅវត្តសាមាធិ ភូមិស្មាច់ដែងឃុំរាមស្រុកព្រៃនប់ ខេត្តព្រះសីហនុ៕ឆ្លាម សមុទ្រ

 


ចែករំលែក៖