ភ្នំពេញ៖ បាត់មុខពីសិល្បៈអស់ជាច្រើនឆ្នាំក្រោយរៀបការនោះ ស្រាប់តែតារាសម្តែង អ្នកនាង ជា ម៉ារី បានបញ្ចេញរូបថតស្រស់ស្អាតជាមួយដងខ្លួនស្រឡូនបែបសិចស៊ី មិនចាញ់តារាស្រីក្រមុំជាច្រើននោះទេ។
ការបញ្ចេញរូបថតសិចស៊ី របស់អតីតជាស្រីស្អាត(FreshieGirl) លេខ ១ កាលពីឆ្នាំ ២០១២ ក្នុងជំនាន់ទី ១១ រូបនេះក៏ស្របពេលដែលនាងបាននិងកំពុងពរពោះកូនស្រីដំបូងដែលជាតំណាក់ឈាមដំបូងរួមគ្នារវាងនាង និងស្វាមីដែលគេស្គាល់ថាជាអ្នកជំនួញទ្រព្យស្តុក។ បើងាកទៅមើលពីជីវិតឯកជនរបស់តារារូបនេះ នាពេលបច្ចុប្បន្ននេះវិញ ឃើញថានាងពិតជាមានក្ដីសុខពោរពេញដោយសុភមង្គលកាន់តែខ្លាំង។ ក្នុងនោះដែរ បើក្រឡេកមកមើលសម្រស់នាងពេលកំពុងពរពោះវិញ តារាស្រីរូបនេះនៅតែតែងខ្លួនខ្ញង់ ស្រស់ស្អាតមិនចាញ់កាលនៅក្រមុំប៉ុន្មានឡើយ។ក្រោយពរពោះបានជាច្រើនខែ ម៉ារី កាន់តែស្លៀកសម្លៀកបំពាក់ស៊ិចស៊ីជាងមុន។ ជាពិសេស មួយរយៈចុងក្រោយនេះ នាងតែងតែបង្ហោះរូបភាពស្លៀកឈុតប៊ីគីនី បង្អួតរាងពេលពរពោះជាមួយសាច់សខ្ចីទៀតផង។
គួរបញ្ជាក់ដែរថា តារាស្រីវ័យ ២៦ ឆ្នាំជាអតីត Freshie Girl លេខ ១ កាលពីឆ្នាំ ២០១២ ធ្លាប់ថតសម្តែងខារ៉ាអូខេឲ្យផលិតកម្មមួយចំនួន និងកម្មវិធីកម្សាន្តនានាដែរដូចជាប្រហុកធីវី ជាដើម ខណៈខ្សែភាពយន្តវិញសម្តែងបាន ២ រឿងគឺរឿង«ភពផែនដែនស្នេហ៍» និងរឿង «ខ្មោចទឹកកក»។តារាសម្តែងស្រីដែលនិយមបញ្ចេញភាពសិចស៊ីសាច់សខ្ចីដើមទ្រូងដ៏ទ្រលុកទ្រលន់ រូបនេះបានរៀបការថ្ងៃទី ៤ ខែសីហា ឆ្នាំ២០១៩ ក្រោយពីបានបង្កាត់ភ្លើងស្នេហ៍ជិត ២ ឆ្នាំ ជាអ្នកជំនួញទ្រព្យស្តុកម្នាក់មានឈ្មោះលោក វិសាល វ័យ ២៩ឆ្នាំម្នាក់៕ ដោយ៖ វឌ្ឍនា