ព័ត៌មានទាន់ហេតុការណ៍៖

ទីក្រុងតូក្យូមានករណីឆ្លងកូវីដ​-១៩ ខ្ពស់បំផុតក្នុងមួយថ្ងៃ

ចែករំលែក៖

ប្រទេសជប៉ុន៖ នៅថ្ងៃទី​៩ ខែកក្កដានេះ ទីក្រុងតូក្យូ​ រកឃើញមានករណីឆ្លងកូវីដ​​-១៩​ដល់ទៅ​២២៤នាក់ ដែលជាចំនួនខ្ពស់បំផុតមិនធ្លាប់មានចាប់តាំងពី ផ្ទុះកូវីដ​-១៩​ មកទល់ពេលនេះ។
នេះជាលើកទីពីរហើយដែលទីក្រុងតូក្យូ មានករណីឆ្លងកូវីដ​-១៩​ដល់ទៅជាង​២០០នាក់ក្នុងមួយថ្ងៃ​ ។ នៅថ្ងៃទី​១៧​ ខែមេសា ទីក្រុងតូក្យូ​រកឃើញមានអ្នកឆ្លងកូវីដ​-១៩​ច្រើនបំផុតគឺ២០៦នាក់ ក្នុងមួយថ្ងៃ ។​ប៉ុន្តេពេលនេះ អ្នកឆ្លងកើនឡើងដល់ទៅ​២២៤នាក់​ហើយ។
ដូច្នេះគិតមកដល់​ថ្ងៃទី៩ ខែកក្កដា នៅទូទាំងទីក្រុងតូក្យូ មានករណីឆ្លងកូវីដ​-១៩​សរុប ៧.២៧២នាក់ ។ ចំណែកនៅទូទាំងប្រទេសវិញ មានអ្នកឆ្លងសរុប ១៩.៥២២នាក់​ ក្នុងនោះមានអ្នកស្លាប់ ៩៧៧នាក់​។
មន្ត្រីទីក្រុងតូក្យូបានឲ្យដឹងថា ករណីឆ្លងកូវីដ​-១៩​ថ្មី ភាគច្រើនជាប់ពាក់ព័ន្ធ​ពីទីកន្លែងកម្សាន្តពេលយប់ ពិសេសគឺនៅ តំបន់Ikebukuro ជាទីកន្លែងកម្សាន្តធំបំផុត​​នៅទីក្រុងតូក្យូ ។
អភិបាលក្រុងតូក្យូ​លោកYuriko Koike បានបញ្ជាក់ថា ជារៀងរាល់ថ្ងៃមានមនុស្សប្រមាណ​៣០០០នាក់​កំពុងធ្វើការនៅក្លិបកម្សាន្តរាត្រី ត្រូវបាន​ធ្វើតេស្តរកកូវីដ​-១៩​៕ដោយ៖ធី រីណា


ចែករំលែក៖