ព័ត៌មានទាន់ហេតុការណ៍៖

សមាគមសាសនាចក្រនៃព្រះយេស៊ូគ្រីស្ទនៃពួកបរិស័ទថ្ងៃចុងក្រោយផ្តល់សម្ភារបរិក្ខារពេទ្យដើម្បីចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ តាមរយៈសមាគមTYDA

ចែករំលែក៖

ភ្នំពេញ៖ សមាគមសាសនាចក្រនៃព្រះយេស៊ូគ្រីស្ទនៃពួកបរិស័ទថ្ងៃចុងក្រោយបានចូលរួមសកម្មភាពមនុស្សធម៌ជាមួយសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ(TYDA)តាមរយៈការផ្តល់សម្ភារបរិក្ខារពេទ្យរួមមាន អៀមចំនួន២.០៣០, ម៉ាស់ចំនួន៧.៥៧០,អាវការពារជាប់ខោ ចំនួន២.៨៩០, របាំងមុខចំនួន១.២៩០, វ៉ែនតា១.២៩០, ស្រោមដៃ១.១៣០ ដើម្បីចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។

លោក ហ៊ុន ម៉ាណែត ប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ(TYDA) បានថ្លែងអំណរគុណចំពោះសមាគមសាសនាចក្រនៃព្រះយេស៊ូគ្រីស្ទនៃពួកបរិស័ទថ្ងៃចុងក្រោយដែលបានចូលរួមសកម្មភាពមនុស្សធម៌ជាមួយសមាគមTYDAតាមរយៈការផ្ដល់សម្ភារបរិក្ខារពេទ្យដើម្បីចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ និងសកម្មភាពមនុស្សធម៌ផ្សេងៗទៀត។ 

សូមបញ្ជាក់ថា គិតមកដល់ពេលនេះមានក្រុមហ៊ុន អង្គការ ស្ថាប័នមនុស្សធម៌ជាច្រើនបានចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ តាមរយៈសមាគមTYDA។ ជាក់ស្តែង នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២០ សមាគមសាសនាចក្រនៃព្រះយេស៊ូគ្រីស្ទនៃពួកបរិស័ទថ្ងៃចុងក្រោយ និងសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ(TYDA) បានប្រារព្ធពិធីប្រគល់-ទទួលសម្ភារក្រោមវត្តមានលោក ហ៊ុន ម៉ាណែត ប្រធានក្រុមប្រឹក្សាភិបាលសមាគមTYDA និងលោក លោក សៀ សំណាង ប្រធានសមាគមសានាចក្រនៃព្រះយេស៊ូគ្រីស្ទនៃពួកបរិស័ទថ្ងៃចុងក្រោយ៕ដោយ៖ ហេង សូរិយា


ចែករំលែក៖