ព័ត៌មានទាន់ហេតុការណ៍៖

ក្រសួងឧស្សាហកម្ម​ វិទ្យាសាស្ត្រ​ បច្ចេកវិទ្យា​និង​នវានុវត្តន៍​ ​ដែលមានកម្ពស់១៨ជាន់ថ្មី បានបន្តធ្វើការសាងសង់ទៅមុខ ដោយរលូន

ចែករំលែក៖

ភ្នំពេញ៖ លោក គឹម​ ទូច រដ្ឋលេខធិការ​ និង​ជា​ប្រធាន​គណៈកម្មការ​សាងសង់​ តំណាងលោក​កិត្តិ​​សេដ្ឋាបណ្ឌិត​ ចម​ ប្រសិទ្ធ​ ទេសរដ្ឋមន្ត្រី​ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម​ វិទ្យាសាស្ត្រ​ បច្ចេកវិទ្យា​និង​នវានុវត្តន៍​ ​ រួមជាមួយថ្នាក់ដឹកនាំ​ និងក្រុមការងារបច្ចេកទេស​ បានអញ្ជេីញ​ចុះត្រួតពិនិត្យជាក់ស្តែងនូវការដ្ឋានសាងសង់ទីស្តីការក្រសួងឧស្សាហកម្ម​វិទ្យាសាស្ត្រ​ បច្ចេកវិទ្យា​ និង​នវានុវត្តន៍​ ក្នុងដំណាក់កាលបុកខួងគ្រឹះត្រូវបានបញ្ចប់ ​ក្នុងន័យ ដេីម្បីធ្វេីការវាយតម្លៃ​ ក៏ដូចជាធ្វើការណែនាំ​ដល់ក្រុមជាង និងធ្វេី​របាយការណ៌ជូន​ឯកឧត្តមកិត្តិ​សេដ្ឋាបណ្ឌិត​ ទេសរដ្ឋមន្រ្តី​ ចម​ ប្រសិទ្ធ​ ។
ឆ្លងកាត់ការ​ត្រួតពិនិត្យ​ជាក់ស្តែងក្នុងឱកាសនេះ ក៏ដូចស្តាប់ការពន្យល់បកស្រាយនានាពីវិស្វករតំណាងក្រុមហ៊ុនសាងសង់​ឃេីញថា៖​ដំណាក់កាល​នេះ​ ក្រុមហ៊ុន​បានស្វាហាប់ក្នុងការសាងសង់អាគារថ្មីនេះប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ហើយបានអនុវត្តត្រឹមត្រូវទៅតាមកិច្ចសន្យា​ និងគោរព​ទៅតាមស្តង់ដារ​គុណភាព។តាមរយៈ ការចុះត្រួតពិនិត្យជាក់ស្តែងនេះ​ លោករដ្ឋលេខាធិការ​ គឹម​ ទូច​ ក៏បានណែនាំ​បន្ថែម​ដល់ក្រុមហ៊ុន​សាងសង់ចំពោះ​ការជីកលុង​ បង្កេីតជាជម្រាលដី​ សូមឲ្យ​មានការប្រុងប្រយ័ត្ន​ខ្ពស់ជៀសវាងការបាក់ដី​ ដែលនាំឲ្យមានការហូរទឹកចូលការដ្ឋាន​ ក្នុងករណីមានភ្លៀងច្រេីន​ រឺភ្លៀងច្រេីនថ្ងៃជាប់គ្នា​ ។ ម៉្យាងទៀត​ការគាស់ជីក​លុងនេះ ត្រូវប្រុងប្រយ័ត្នខ្ពស់​ផងដែរ ដែលអាចឲ្យ​ប៉ះពាល់ដល់គ្រឺះសំណង់អគារចាស់​ដែលនៅជាប់នោះ​ ។ លោករដ្ឋលេខាធិការ​ ​ លើកឡើងថា ក្រសួងឧស្សាហកម្ម​ វិទ្យាសាស្ត្រ​ បច្ចេកវិទ្យា​និង​នវានុវត្តន៍​ថ្មីដែលកំពុងធ្វើការសាងសង់ ហើយមានកម្ពស់១៨ជាន់នេះ​ គឺជាការ​សម្រេចចិត្តដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ​ហ៊ុន​ សែន​ ​នាយករដ្ឋមន្ត្រី​ នៃព្រះរាជាណាចក្រកម្ពុជាជូនក្រសួងទៅតាមសំណេីរ​របស់លោកកិត្តិសេដ្ឋាបណ្ឌិត​ទេសរដ្ឋមន្ត្រី​ ចម​ ្របសិទ្ធ​ ក្នុងទស្សន:វែងឆ្ងាយ​មួយ ដេីម្បីឲ្យថ្នាក់ដឹកនាំ​ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់​របស់ក្រសួង មានកន្លែងធ្វេីការកាន់តែសមរម្យ​ឡើងជាពិសេស ឆ្លេីយតប​បានទៅនឹងបន្ទុកការងារថ្មីៗបន្ថែមទៀតរបស់ក្រសួង ទាំងផ្នែកវិទ្យាសាស្ត្រ​ បច្ចេកវិទ្យា​ និងនវានុវត្តន៍​ ក្នុងបរិបទ​នៃបដិវត្តន៍ឧស្សាហកម្ម​ជំនាន់​ទី​៤.០​ ដែលកិច្ចការងារ​ និងរបរអាជីវកម្ម​ទាំងអស់នេះ ត្រូវប្រេីបច្ចេកវិទ្យាជាន់ខ្ពស់ បែបវ័យឆ្លាតទាំងអស់​។
សូមបញ្ជាក់ថា៖ក្រសួងឧស្សាហកម្ម​ វិទ្យាសាស្ត្រ​ បច្ចេកវិទ្យា​និង​នវានុវត្តន៍​ថ្មីដែលមានកម្ពស់១៨ជាន់នេះ មានបណ្តោយប្រវែង៤៧​ ម៉ែត្រ​ និងទទឹង​២៤​ម៉ែត្រ​ មានចំណតរថយន្តចំនួន០៤​ជាន់ ដោយប្រើជណ្តើរយន្តបច្ចេកវិទ្យាខ្ពស់ចុងក្រោយ ក្នុងការអូសទាញរថយន្តពីជាន់ខាងក្រោមទៅជាន់ខាងលើនីមួយប្រកបដោយសុវត្តិភាពខ្ពស់ ហើយក៏ជាកន្លែងធ្វេីការមួយដ៏សមរម្យផងដែរ​សម្រាប់ថ្នាក់ដឹកនាំ​និងមន្រ្តីរាជការគ្រប់លំដាប់ថ្នាក់ _អង្គភាពក្រោមចំណុះ​ ដែលបច្ចុប្បន្នមានលក្ខណៈតូចចង្អៀតនៅឡើយ។ លោករដ្ឋលេខាធិការ​ គឹម​ ទូច​ បន្តថា ក្រសួងថ្មីនេះ មានសាលប្រជុំតូចធំ​ ជាច្រើនបន្ទាប់ដាច់ដោយឡែកៗពីគ្នា ដោយធ្វើការបំពាក់ដោយបច្ចេកវិទ្យា​ទំនើបទាន់សម័យនាពេលបច្ចុប្បន្ន ក្នុងនោះ ក៏មានសាលប្រជុំធំជាលក្ខណ: Video Conference បំពាក់​ដោយ​គ្រឿងបរិក្ខា​អេឡិចត្រូនិក​ បែបទំនេីប​ និងភ្ជាប់ដោយកាំមេរ៉ាសុវត្ថភាព​គ្រប់ទីតាំងជាដេីម​ ។គិតរហូតមកទល់ និងថ្ងៃទី១០ខែកក្កដាឆ្នាំ២០២០ អាគារថ្មីនេះ បានចំណាយពេលក្នុងការសាងសង់អស់ប្រមាណជាង៣០​ ខែ​ មកហើយ បន្ទាប់ពីបានធ្វើការរៀបចំពិធីក្រុ​​ងពាលី​បញ្ចុះបឋមសីលា​បុកគ្រឹះបេីកការដ្ឋានសាងសង់ ក្រោមអធិបតីភាពលោក​កិត្តិសេដ្ឋាបណ្ឌិតទេសរដ្ឋន្ត្រី ចម​ ប្រសិទ្ធ​​ ទេសរដ្ធមន្រ្តី រដ្ធមន្រី្តក្រសួងឧស្សាហកម្ម​ វិទ្យាសាស្ត្រ​ បច្ចេកវិទ្យា​និង​នវានុវត្តន៍​ កាលពីថ្ងៃទី​១២​ ខែ​ធ្នូ​ ឆ្នាំ២០១៩ កន្លងមក៕ដោយ៖សិលា


ចែករំលែក៖