ព័ត៌មានទាន់ហេតុការណ៍៖

រុស្ស៊ី៖ អាមេរិកប្រឆាំងចិនដោយប្រើប្រាស់“ វិធីសាស្ត្រកខ្វក់”

ចែករំលែក៖

បរទេស៖ ប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ីបានដកស្រង់សម្តីរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Lavrov នៅថ្ងៃទី១០ ​ខែកក្កដា ដែលលោកបានប្រកាសថា រុស្ស៊ីនឹងមិនបោះបង់​តួនាទីជា អាជ្ញាកណ្តាលក្នុងការផ្សះផ្សាវិវាទរវាងអាមេរិក​និឹងចិននោះឡើយ។
លោក Sergei Lavrov បានលើកឡើងនៅក្នុងវេទិកាអន្តរជាតិ​“Primakov Readings-2020”ថា យើងនឹងដើរតួនាទីជួយផ្សះផ្សាវិវាទក៏ដូចជាវាយតម្លៃស្ថានភាពឲ្យបានច្បាស់​លាស់។ ប្រសិនបើសហគមន៍អន្តរជាតិ​មានទំនុកចិត្តលើរុស្ស៊ីនោះ យើងនឹងខិតខំឱ្យអស់ពីសមត្ថភាព​ ដោយមិនមានការលម្អៀងឡើយ។
ជាមួយគ្នានេះដែរ​ សារព័ត៌មាន​​ Sputnik ​របស់រុស្ស៊ី​បានផ្សាយថា​ ប្រមុខការបរទេស​អាមេរិក​បានលើកឡើងថា «អាមេរិកកំពុងតែធ្វើសង្គ្រាមប្រឆាំង​ចិនដោយវិធីសាស្ត្រកខ្វក់។
អាមេរិក​ព្រមានដាក់ទណ្ឌកម្មចិន ដោយចោទប្រកាន់ប្រទេសនេះបំពានសិទ្ធិមនុស្សនៅតំបន់ទីបេ និងស៊ីនជាំង​។ នៅពេលនេះ​ដែរ​អាមេរិកបានចាត់ទុក​ថាច្បាប់សន្តិសុខថ្មីនៅហុងកុងគឺដើម្បីលុបចោលសិទ្ធិគ្រប់គ្រងស្វ័យភាពនៅទីនោះ។
ចំណែករដ្ឋាភិបាលទីក្រុងប៉េកាំងវិញ បានច្រានចោលរាល់ការចោទប្រកាន់របស់អាមេរិក ហើយបានស្នើដល់អាមេរិក​មិនត្រូវជ្រៀតជ្រែក​កិច្ចការផ្ទៃក្នុងរបស់ចិន ឡើយ។
ជាមួយគ្នានេះដែរប្រព័ន្ធផ្សព្វផ្សាយ​និងបណ្តាញសង្គម​នៅចិន បាន ចោទប្រកាន់​ថា អាមេរិកទើបជាអ្នករំលោភបំពានសិទ្ធិមនុស្សយ៉ាងពិតប្រាកដ ក្នុងនោះមាន​សកម្មភាពសង្គត់កបុរសជនជាតិស្បែកខ្មៅរហូតដល់ស្លាប់ បង្កឲ្យមានបាតុកម្មនៅទូទាំងអាមេរិកនិងជុំវិញពិភពលោក ប្រឆាំងការរើសអើង
ជាតិសាសន៍៕ដោយ៖ធី រីណា


ចែករំលែក៖