ព័ត៌មានទាន់ហេតុការណ៍៖

មន្ត្រីឥណទានDL ម្នាក់ធ្វើអត្តឃាតក្នុងបន្ទប់ជួលសង្ស័យមានវិបត្តិផ្លូវចិត្ត

ចែករំលែក៖

    ភ្នំពេញ៖ មន្ត្រីឥណទានDL ម្នាក់បានធ្វើអត្តឃាត (ចងក) ស្លាប់ក្នុងបន្ទប់ជួលដែលគេសង្ស័យថាជនរងគ្រោះអាចមានវិបត្តិផ្លូវចិត្ត។

ករណីនេះបានកើតឡើងនៅវេលាម៉ោង២ និង០០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២០ នៅចំណុចក្នុងផ្ទះជួលលេខ៣ ផ្លូវបេតុង ភូមិរោងចក្រ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ ។ 

នគរបាលប៉ុស្តិ៍គោកឃ្លាងបានឲ្យដឹងថាសពមានឈ្មោះ កូវ រិទ្ធី ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរមន្ត្រីឥណទានDL ស្នាក់នៅផ្ទះជួលលេខ៣ ផ្លូវបេតុង ភូមិរោងចក្រ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ ។ ប្រភពដដែលបានឲ្យដឹងទៀតថា តាមការបំភ្លឺពីក្រុមគ្រួសារគឺនៅមុនពេលកើតហេតុយុវជន (សព) ខាងលើហូបបាយរួចក៏ចេញទៅដើរលេងរហូតដល់យប់ជ្រៅបន្តិចទើបចូលមកផ្ទះវិញ លុះដល់ម៉ោងកើតហេតុស្រាប់តែឃើញរូបគេចងកសម្លាប់ខ្លួនស្លាប់បាត់ទៅហើយៗក្រុមគ្រួសារក៏រាយការណ៍ទៅសមត្ថកិច្ច។

តាមការសន្និដ្ឋានរបស់លោកវេជ្ជបណ្ឌិត នង សុវណ្ណរ័ត្ន គ្រូពេទ្យអមសាលាដំបូងរាជធានីភ្នំពេញ បានឲ្យដឹងថា សព ពិតជាស្លាប់ដោយការចងកខ្លួនឯងប្រាកដមែន ។

ចប្ចុប្បន្នសពត្រូវបានក្រុមគ្រួសារយកទៅធ្វើបុណ្យនៅវត្តទឹកថ្លាតាមប្រពៃណី ៕ដោយ៖ ចន្ទ លីហ្សា


ចែករំលែក៖