ក្លឹបបាល់ទាត់អាហ្សង់ទីនចំនួន៤ក្នុងចំណោមក្លឹបទាំង ៥ ដែលចូលរួមក្នុងកម្មវិធីប្រកួត Copa Libertadores នៅឆ្នាំនេះបានស្នើសុំឲ្យមានការពន្យារពេលនៃការប្រកួតឡើងវិញដែលត្រូវពន្យារពេលយ៉ាងហោចណាស់មួយសប្តាហ៍។ ការប្រកួតប្រជែងនៅក្លឹបកំពូលរបស់អាមេរិកខាងត្បូងត្រូវបានបញ្ឈប់នៅខែមីនាបន្ទាប់ពីការប្រកួតជុំទី២ដោយសារជំងឺកូវីដ-១៩ ។
សហព័ន្ធកីឡាបាល់ទាត់អាមេរិចខាងត្បូង (CONMEBOL) កាលពីសប្តាហ៍មុនបានប្រកាសថាការប្រកួតប្រចាំឆ្នាំនឹងចាប់ផ្តើមនៅថ្ងៃទី១៥ ខែកញ្ញាខាងមុខដោយលេងបិទទ្វារហើយការត្រួតពិនិត្យសុខភាពត្រូវបានរឹតបន្តឹង ។ លីគអាមេរិចខាងត្បូងជាច្រើនបាននិយាយថាពួកគេនឹងចាប់ផ្តើមឡើងវិញនៅមុនខែកញ្ញានេះសមាគមបាល់ទាត់អាហ្សង់ទីនមិនទាន់បានបញ្ជាក់ថាតើពេលណាអាហ្សង់ទីនអាចនឹងចាប់ផ្តើមឡើងវិញឡើយ។
យោងតាមរបាយការណ៍នៅក្នុងកាសែតរបស់ប្រទេសអាហ្សង់ទីនបានឱ្យដឹងថា ក្លឹប Boca Juniors, River Plate, Tigre និង Defensa បានស្នើសុំឱ្យសមាគមកីឡាបាល់ទាត់អាហ្សង់ទីនដាក់សំណើជាផ្លូវការទៅ CONMEBOL ដោយស្នើសុំឱ្យការវិលត្រឡប់នៃការប្រកួតត្រូវថយក្រោយយ៉ាងហោចណាស់ប្រាំពីរថ្ងៃ។ ក្លឹបទាំងនេះបានអះអាងថាគូប្រជែងមកពីប្រទេសដទៃទៀតនឹងមានការផ្អាកនៅក្នុងលីកក្នុងស្រុករបស់ពួកគេមុនពេល Copa Libertadores ចាប់ផ្តើម។
ការរឹតត្បិតការធ្វើដំណើរឆ្លងប្រទេសជាករណីចាំបាច់របស់អាហ្សង់ទីនដោយនឹងអាចឲ្យមានការហោះហើរឆ្លងប្រទេសឡើងវិញយ៉ាងហោចណាស់ថ្ងៃទី ១៧ ខែកក្កដា ហើយមិនដូចប្រទេសអាមេរិកខាងត្បូងដទៃទៀតទេគឺមិនអនុញ្ញាតឲ្យក្លឹបហ្វឹកហាត់នោះទេជាទ្រង់ទ្រាយធំនោះទេ។
រដ្ឋមន្រ្តីសុខាភិបាលអាហ្សង់ទីនលោក Gines Gonzalez បានពណ៌នាអំពីការសម្រេចចិត្តរបស់ CONMEBOL ក្នុងការចាប់ផ្តើមការប្រកួតប្រជែងនៅទ្វីបនេះឡើងវិញថា ជាការសមហេតុផលបន្តិច ព្រោះលោកអះអាងថា មន្រ្តីរដ្ឋាភិបាលកំពុងពិភាក្សាអំពីការបន្តការប្រកួតបាល់ទាត់ក្នុងស្រុករបស់ប្រទេសអាហ្សង់ទីនក្រោមគោលការណ៍ណែនាំស្តីពីសុខភាពនិងសុវត្ថិភាព ៕ដោយ៖ភារៈ