ព័ត៌មានទាន់ហេតុការណ៍៖

ទីតាំងសំខាន់ដែលតែងតែគាំទ្រ ប្រធានាធិបតីត្រាំ ពេលនេះងាកមកគាំទ្របេក្ខភាព បៃឌីនវិញហើយ

ចែករំលែក៖

អន្តរជាតិ៖តាមលទ្ធផលស្ទង់មតិថ្មីបំផុតនៅក្នុងរដ្ឋតិចសាស​ ដែលមានប្រពៃណីគាំទ្រ ដល់គណបក្សសាធារណរដ្ឋ​ ពេលនេះបានងាកមកគាំទ្រ​ដល់បេក្ខភាព របស់គណបក្សប្រជាធិបតេយ្យលោកJoe Biden វិញម្តង​​។
តាមលទ្ធផលស្ទង់មតិរបស់The Dallas Morning News និងមហាវិទ្យាល័យTexas បានបង្ហញឲ្យឃើញថា​ ចំនួនពលរដ្ឋគាំទ្រ លោក​ Joe Biden នៅតិចសាស មានដល់ទៅ​៤៨ភាគរយ ចំណែក​លោកត្រាំវិញទទួលបានការគាំទ្រតែ​៤៣ភាគរយប៉ុណ្ណោះ​។ ជាមួយគ្នានោះមានពលរដ្ឋ​៥ភាគរយ​មិនទាន់សម្រេចថាតើត្រូវបោះឆ្នោត​ឲ្យបេក្ខភាពណាមួយនៅឡើយទេ​។
កន្លងមកក៏មានការស្ទង់មតិ​​​ ផងដែរ ប៉ុន្តែពេលនោះ ការគាំទ្រ​លោក Joe Bidenមាន ៤៧ភាគរយ និងការគាំទ្រលោកត្រាំ​មាន​៤៦ភាគរយ​។ ប៉ុន្តែពេលនេះការគាំទ្រ មានគម្លាតដល់ទៅ ៥ភាគរយ។
រដ្ឋតិចសាស ដែលបានគាំទ្រគណបក្សប្រជាធិបតេយ្យចុងក្រោយបង្អស់គឺនៅឆ្នាំ​១៩៧៦ ហើយតាំងពីពេលនោះមក​ជាង​៤៤ឆ្នាំហើយ ពលរដ្ឋ​នៅរដ្ឋតិចសាស មិនដែលគាំទ្រគណបក្សប្រជាធិបតេយ្យឡើយ​មានតែគាំទ្រ គណបក្សសាធារណរដ្ឋ​ជារៀងរហូតមក។ ទាំងនោះហើយបាន គេចាត់ទុកថារដ្ឋតិចសាស ជាភូមិសាស្ត្រ របស់គណបក្សសាធារណរដ្ឋ​។
ប៉ុន្តែដោយសារតែការដឹកនាំរបស់ប្រធានាធិបតី​ដូណាល់ត្រាំ​បានធ្វើឲ្យពលរដ្ឋ​ខកចិត្តយ៉ាងខ្លាំង ទាំងនោះហើយជាឱកាសដើម្បីគណបក្សប្រជាធិបតេយ្យ ដណ្តើមយកទីតាំងដ៏សំខាន់នេះវិញ៕

ដោយ៖ធី រីណា


ចែករំលែក៖