ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចតេជោហ៊ុន សែន បានប្រកាសយកថ្ងៃឈប់សម្រាកជំនួស ឲ្យថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ ពីថ្ងៃទី ១៧ ដល់ថ្ងៃទី២១ ខែសីហា ឆ្នាំ ២០២០ ខាងមុខ

ចែករំលែក៖

ខេត្តព្រៃវែង៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា កំណត់យកថ្ងៃឈប់សម្រាកជំនួស ឲ្យថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ ពីថ្ងៃទី ១៧ ដល់ថ្ងៃទី២១ ខែសីហា ឆ្នាំ ២០២០ ខាងមុខ។
ការប្រកាសបែបនេះ ក្នុងឱកាសដែលសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញបំពេញទស្សនកិច្ចនៅមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍ពូជត្រី និងជួបសំណេះសំណាលជាមួយប្រជាកសិករនៅស្រុកពាមរក៍ ខេត្តព្រៃវែង នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២០នេះ៕

ដោយ៖សហការី


ចែករំលែក៖