ព័ត៌មានទាន់ហេតុការណ៍៖

លោកស្រី បាន ស្រីមុំ អ្នកតំណាងរាស្ត្រមណ្ឌលប៉ៃលិន បាន នាំយកអំណោយសង្គ្រោះបន្ទាន់ ជូនគ្រួសារក្រីក្រចំណាកស្រុកមកពីខេត្តកំពង់ចាម

ចែករំលែក៖

ប៉ៃលិន៖ កាលពីព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២០ 

លោកស្រី បាន ស្រីមុំ អ្នកតំណាងរាស្ត្រមណ្ឌលប៉ៃលិន រួមនឹងក្រុមការងារ បាននាំអំណោយជួយសង្គ្រោះបន្ទាន់ ជូនក្រុមគ្រួសារមានជីវភាពខ្វះខាត បានចំណាកស្រុកពីខេត្តកំពង់ចាម ដែលមករស់នៅប្រកបការងារនៅខេត្តប៉ៃលិន រយៈពេលជិត១ឆ្នាំហើយ ដោយមិនមានបណ្ណក្រីក្រទេ គ្មានឈ្មោះក្នុងបញ្ជីស្នាក់នៅពិតប្រាកដ ។ ក្រុមការងារកំពុងជួយជ្រុមជ្រែងតាម នីតិវិធីច្បាប់ដើម្បី អោយគ្រួសារគាត់ទទួលបានការជួយឧបត្ថមថរិកា ពីរាជរដ្ឋាភិបាល ដើម្បីជួយកាត់បន្ថយការលំបាករបស់គ្រួសារពួកគាត់ ។ 

សម្ភារដែលបានឧបត្ថមរួម មាន៖ អង្ករ,មី,ទឹកត្រី,ខ្លាញ់ ,កន្ទេរ,កៅស៊ូការពារ,   ធុងទឹកកក ចង្ក្រាននឹងសម្ភារផ្សេងៗព្រមទាំងថវិកាមួយចំនួន៕ដោយ៖ ស សារ៉េត

 


ចែករំលែក៖