ព័ត៌មានទាន់ហេតុការណ៍៖

ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ដឹកនាំគណៈប្រតិភូគោរពវិញ្ញាណក្ខន្ធសពលោក ឧត្តមសេនីយ៍ត្រី អ៊ុក សាម៉ុន

ចែករំលែក៖

ភ្នំពេញ៖ នាព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២០ លោក ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជា មេបញ្ជាការ កងរាជអាវុធហត្ថ រាជធានីភ្នំពេញ បានដឹកនាំគណៈប្រតិភូគោរពវិញ្ញាណក្ខន្ធសពលោក ឧត្តមសេនីយ៍ត្រី អ៊ុក សាម៉ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តពោធិ៍សាត់ ដែលបានទទួលមរណៈភាពដោយរោគាពាធ កាលពីវេលាម៉ោង៨៖៤៩នាទី ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២០ កន្លងទៅនេះ។
ក្នុងឱកាសអញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធនេះ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បាននាំយកបច្ច័យចំនួន ២លានរៀល ចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំបំផុតជាមួយក្រុមគ្រួសារញាតិមិត្តទាំងអស់នៃសព និងសូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធរបស់លោក ឧត្តមសេនីយ៍ត្រី អ៊ុក សាម៉ុន បានសោយសុខក្នុងសុគតិភពកុំបីឃ្លៀងឃ្លៀតឡើយ៕ដោយ៖សិលា


ចែករំលែក៖