ព័ត៌មានទាន់ហេតុការណ៍៖

ព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យផ្ទេរ លោកច្រឹង ខ្មៅ ព្រះរាជអាជ្ញាខេត្តកំពង់ចាម ផ្ទេរមកកាន់តំណែងព្រះរាជអាជ្ញាភ្នំពេញ និងតែងតាំងព្រះរាជអាជ្ញា ៥រូប,

ចែករំលែក៖

ភ្នំពេញ៖ ព្រះករុណា ព្រះបាទ សម្ដេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃ្រកម្ពុជា បានចេញព្រះរាជក្រឹត្យមួយផ្ទេរ និងតែងតាំងព្រះរាជអាជ្ញាចំនួន ៥រូប។ នេះបើយោងតាមព្រះរាជក្រឹត្យចុះថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២០។

ក្នុងព្រះរាជក្រឹត្យបានធ្វើការផ្ទេរ និងតែងតាំងមុខតំណែងដូចតទៅ៖

១៖ លោក ច្រឹង ខ្មៅ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ចាម ផ្ទេររមកកាន់តំណែងព្រះរាជអាជ្ញា អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ

២៖ លោក វង្ស ប៊ុនវិសុទ្ធ វីរៈព្រះរាជអាជ្ញា ថ្នាក់លេខ៣ តែងតាំងជាព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម

៣៖ លោកគឺ ប៊ុណ្ណារ៉ា វីរៈព្រះរាជអាជ្ញា ថ្នាក់លេខ១ តែងតាំងជាព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបង

៤៖ លោកកែវ សុធា ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ផ្ទេរឲ្យមកបម្រើការងារជាព្រះរាជអាជ្ញានៅក្រសួងយុត្តិធម៌

៥៖ លោកលី សុផាណា រាជអាជ្ញានៃមហាអយ្យការអមសាលាឧទ្ធរណ៍ភ្នំពេញ ផ្ទេរមកបម្រើការងារជាព្រះរាជអាជ្ញានៅក្រសួងយុត្តិធម៌។

សូមអាននូវព្រះរាជក្រឹត្យរបស់ព្រះមហាក្សត្រទាំងស្រុងដូចខាងក្រោម៕

ដោយ៖សិលា


ចែករំលែក៖