ព័ត៌មានទាន់ហេតុការណ៍៖

Fernando Gago អតីតខ្សែបម្រើ Real Madrid បន្តកុងត្រាជាមួយក្លឹប Velez នៅអាហ្សង់ទីន

ចែករំលែក៖

កីឡាអន្តរជាតិ៖ កីឡាករ Fernando Gago អតីតខ្សែបម្រើក្រុម Real Madrid បានចុះកិច្ចសន្យាថ្មីរយៈពេល១៨ ខែជាមួយក្លឹបVelez Sarsfield ខណៈដែលរូបគេបានវិលត្រឡប់ចូលទីលានប្រកួតវិញបន្ទាប់ពីរបួស ក្នុងរយៈពេលជាច្រើនខែ

ប្រធានក្លឹ Velez លោក Sergio Rapisarda បាននិយាយថា កីឡាករវ័យ៣៤ ឆ្នាំរូបនេះកំពុងហ្វឹកហាត់ម្តងទៀតហើយនឹងត្រៀមខ្លួនលេងនៅពេលលីកកំពូលបាល់ទាត់អាហ្សង់ទីនបានវិលត្រឡប់មកវិញក្រោយពីផ្អាកដោយសារជំងឺកូវីដ-១៩

លោក Rapisarda បានប្រាប់វិទ្យុអាហ្សង់ទីRivadavia ថាយើងសប្បាយចិត្តណាស់ដែលគាត់បានសំរេចចិត្តវិលត្រឡប់មកវិញបន្ទាប់ពីមានរបួស អ្វីដែលល្អបំផុត ក្រោយពីជំងឺរាតត្បាតកូវីដ-១៩នេះគឺអាចឱ្យគាត់ជាសះស្បើយឡើងវិញហើយ

ខ្សែបម្រើ Fernando Gago ដែលកិច្ចសន្យាមុនជាមួយVelez Sarsfield ផុតកំណត់នៅក្នុងខែមិថុនាបានទទួលការវះកាត់ជង្គង់ខាងស្តាំរបស់គាត់កាលពីខែកុម្ភៈបន្ទាប់ពីការរហែកជាលិកាដែលត្រូវបានផ្សាំភ្ជាប់ទៅនឹងសន្លាក់ដែលធ្វើឲ្យកីឡាកររូបនេះខកខានបង្ហាញខ្លួនជាច្រើនខែ ការរងរបួសនេះកើតឡើងបន្ទាប់ពីប៉ះទង្គិចគ្នាចំមុខរបួសចាស់របស់គាត់ និងសរសៃពួរដែលត្រូវបានរហែកដែលកើតឡើងតាំងពីឆ្នាំ២០១៥

គួរបញ្ជាក់ថា Fernando Gago ដែលធ្លាប់លេងឱ្យក្លិបReal Madrid ពីឆ្នាំ២០០៧ ដល់ឆ្នាំ២០១២ បានជួយក្រុមជម្រើសជាតិអាហ្សង់ទីនបានចំនួន៧១ ដងនិងជាអតីតសមាជិកក្រុមជម្រើសជាតិ ដែលបានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ២ក្នុងព្រឹត្តិការណ៍បាល់ទាត់ពិភពលោកឆ្នាំ២០១៤នៅប្រទេសប្រេស៊ីល។

គួររំលឹកថា សមាគមបាល់ទាត់អាហ្សង់ទីន (AFA) កាលពីសប្តាហ៍មុនបានបង្ហាញពិធីសារអនាម័យថ្មីដល់ រដ្ឋាភិបាលក្នុងគោលបំណងដើម្បីចាប់ផ្តើមការប្រកួតឡើងវិញនៅខែក្រោយកីឡាអាជីពទាំងអស់ត្រូវបានផ្អាកនៅបណ្តាប្រទេសតំបន់អាមេរិកខាងត្បូងកាលពីខែមីនានៅពេលមានវិបត្តិកូវីដ-១៩ បានកើនឡើង៕ដោយ៖ភារៈ

 


ចែករំលែក៖