ព័ត៌មានទាន់ហេតុការណ៍៖

ដំណឹងមរណភាព វីរសិល្បករ លោកព្រឹទ្ធាចារ្យ នាដកោសល្យវដ្តី ព្រីង សាឃន

ចែករំលែក៖

ភ្នំពេញ៖ ដំណឹងមរណភាព វីរសិល្បករ លោកព្រឹទ្ធាចារ្យ នាដកោសល្យវដ្តី ព្រីង សាឃន មរតកមនុស្សរស់នៃព្រះរាជាណាចក្រកម្ពុជា ដែលលោកបានទទួល មរណភាពនាថ្ងៃអាទិត្យ ១៤រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹង ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២០។
សូមចូលរួមរំលែកទុក្ខ ចំពោះការបាត់បង់មរតកមនុស្សរស់ លោកព្រឹទ្ធាចារ្យ ព្រីង សាឃន ជាព្រឹទ្ធាចារ្យសិល្បៈដែលពោពេញទៅដោយទេពកោសល្យ ភាពយន្ត របាំ ល្ខោន យីកេ និងស្នាដៃជាច្រើនទៀត ពិសេសបងប្អូនប្រជាពលរដ្ឋខ្មែរទូទាំងប្រទេសបានចាំពីទេពកោសល្យសម្តែងរបស់លោកតាយ៉ាងច្បាស់ជាតួត្លុកនៃល្ខោនជាតិប្រទេសកម្ពុជាក្នុងទសវត្ស៦០​ និង​ ៧០​ ពិសេសលោកតាបានសម្តែងតួអង្គ «តាជូជក់» នៅក្នុងយីកេររឿងព្រះវេសន្តរ កំឡុងឆ្នាំ៨០ជាង ។

ក្នុងយុគមាសនៃភាពយន្តខ្មែរ​ លោកតាបានចូលសម្តែងក្នុងខ្សែភាពយន្តមួយចំនួនដូចជា​ រឿង​ ទុំទាវ​ (១៩៦៥)​ រឿង​ ស្នេហាស្រុកស្រែ​ (១៩៦៧)​ រឿង​ ថ្មរាំ​ (១៩៧៣)​ រឿង​ នាងសក់ពស់​ (១៩៧៤)។
សូមបួងសួងវិញ្ញាណក្ខន្ធលោកតាបានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡេីយ៕ដោយ៖សិលា


ចែករំលែក៖