ព័ត៌មានទាន់ហេតុការណ៍៖

ឆ្លងចរន្តអគ្គិសនីបណ្តាលអោយឆេះរោងចក្រនៅផ្លូវ​ ឌួង​ ងៀប​

ចែករំលែក៖

ភ្នំពេញ​ ៖​ មានរោងចក្រកាត់ដេរ​សំលៀបបំពាក់មួយកន្លែងក្រុមហ៊ុន​ គួយ​ តាយហ័រ​ សេង​សីន​ ហ្វេងជីង​ (ខេមបូឌា)​ហ្គាមេន​ ស្ថិតជាប់ផ្លូវ​ ឌួង​ ងៀប​ សង្កាត់ស្ទឹងមានជ័យ៣​ ខណ្ឌមានជ័យ​ ត្រូវបានឆ្លងចរន្តភ្លេីងឆេះកន្លែងប៊ីតុងវុិចខ្ចប់​ បង្កឲ្យមានការភ្ញាក់ផ្អេីលដល់កម្មករកម្មការិនីកំពុងធ្វេីការ​ មកជួយគ្នាយកទឹក​ និងបំពង់ពន្លត់អគ្គិភ័យជាច្រេីនមកបាញ់ពន្លត់​យ៉ាងញ៉ាប់ដៃញ៉ាប់ជេីង​ កាលពីវលាម៉ោង៣​ និង៥០នាទីរសៀល​ ថ្ងៃទី២៤​ ខែកក្កដា​ ឆ្នាំ​២០២០នះ​ ។

​ បេីតាមសម្ដីកម្មករកម្មការិនីរោងចក្រខាងលេីបានប្រាប់ឲ្យដឹងថា​ នៅពេលកេីតហេតុ​ ពួកគាត់កំពុងតែធ្វេីការសុខៗ​ ស្រាប់តែមានផ្សែងហ៊ុយជាខ្លាំងចេញពីឃ្លាំងប៊ីតុង​ (កន្លែងវុិចខ្ចប់)​ ភ្លាមៗនោះពួកគាត់បាននាំគ្នាចេញមកក្រៅ​ ខ្លះដងទឹក​ ខ្លះតទុយោទឹកតូចៗ​ និងបំពង់ពន្លត់អគ្គិភ័យជាច្រេីនបំពង់ដេីម្បីបាញ់ពន្លត់​ ។

​ ក្នុងស្ថានភាពនោះ​ ប្រជាពលរដ្ឋ​បានរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋានឲ្យជួយយករថយន្តពន្លត់អគ្គិភ័យមកជួយបាញ់ពន្លត់ផងដែរ​ ហេីយមន្ត្រីជំនាញពន្លត់អគ្គិភ័យក៏បានចេញរថយន្តបង្ការអគ្គិភ័យជាច្រេីនចុះមកដល់កន្លែងកេីតហេតុដេីម្បីជួយបាញ់ពន្លត់​ តែខណះមកដល់កន្លែងកេីតហេតុ​ ត្រូវបានក្រុមកម្មករកម្មការិនីសហការគ្នាបាញ់រលត់ទៅវិញជាស្ថាពរទៅហេីយ​ ដោយខូចខាតសម្ភារប្រហែល៥%​ និងមិនមានអ្នករងរបួសនោះឡេីយ​ ។

​ ក្រោយមក​ សមត្ថកិច្ចបានធ្វេីរបាយការណ៍ទុកជូនថ្នាក់លេី​ និងឲ្យក្រុមរថយន្តពន្លត់អគ្គិភ័យត្រឡប់ទៅគោលដៅវិញរៀងៗខ្លូន៕​

ដោយ៖​ ភារ៉ា​ ដង្កោ​


ចែករំលែក៖