ព័ត៌មានទាន់ហេតុការណ៍៖

ស្លាប់២នាក់ របួសធ្ងន់ស្រាល៥នាក់ដោយសារ គោយន្ត កន្រ្តៃបុកជាមួយនិងរថយន្តកូរ៉េនៅស្រុកទឹកផុស

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង ៖ មនុស្ស២នាក់បានស្លាប់ និង ៥នាក់បានរងរបួសធ្ងន់និងស្រាលក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយដែលបង្ករឡើងរវាងគោយន្តកន្រ្តៃនិង រថយន្តកូរ៉េ ។ ករណីនេះបានកើតឡើងកាលពីវេលាម៉ោង៤និង១៥នាទី ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២០ តាមផ្លូវលេខ៥៣ ផ្លូវក្រាលកៅស៊ូ នៅចន្លោះគីឡូម៉ែត្រលេខ ៣៧ និង ៣៨ ស្ថិតក្នុងភូមិតាកាប ឃុំខ្លុងពពក ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ។
សមត្ថកិច្ចបានអោយដឹងថា ៖ នៅមុនពេលកើតហេតុ មានរថយន្តកូរ៉េមួយគ្រឿងពណ៌ខៀវ ជាប្រភេទរថយន្តបែន ពាក់ស្លាកលេខកំពង់ឆ្នាំង ៣A-០៩០៥ ធ្វើដំណើរក្នុងទិសដៅពីលិច ទៅកើត បើកបរដោយឈ្មោះវង្ស វាសនា រស់នៅភូមិខ្លុងពពក ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង នៅពេលដល់ចំណុចកើតហេតុ ត្រូវបានបុកគោយន្តកន្រ្តៃ បណ្តាលអោយគោយន្តកន្រ្តៃ និង រថយន្តកូរ៉េប៉ើងធ្លាក់ផ្លូវ បណ្តាលអោយស្លាប់និងរបួសរដូករណែលពេញផ្លូវតែម្តង ។
ក្រោយពេលកើតហេតុ មធ្យោបាយបង្ករត្រូវបានយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកទឹកផុស ។ ចំណែកជនរងគ្រោះត្រូវបានយកទៅសង្រ្គោះមន្ទីរបង្អែកខេត្តកំពង់ឆ្នាំង ៕ដោយ៖ចន្ថា


ចែករំលែក៖