ព័ត៌មានទាន់ហេតុការណ៍៖

ទីតាំងយោធាអាមេរិកនៅអុីរ៉ាក់រងការវាយប្រហារដោយមីស៊ីល

ចែករំលែក៖

អន្តរជាតិ៖ មីស៊ីល​៣គ្រាប់ប្រភេទKatyusha បានធ្លាក់ចំទីតាំងយោធា​Taji របស់អាមេរិក ក្នុងប្រទេសអុីរ៉ាក់ កាលពីថ្ងៃទី​២៧ខែកក្កដា ។ ជាមួយគ្នានេះកម្លាំងទាហានអុីរ៉ាក់បានប្រកាសថា​មិនមានទាហានអាមេរិកណាម្នាក់ស្លាប់ឬរងរបួសនោះឡើយ។
ប្រព័ន្ធផ្សព្វផ្សាយអុីរ៉ាក់បានផ្សាយថា មីស៊ីលមួយគ្រាប់បានបាញ់ចំឧទ្ធម្ភាគចក្ររបស់អុីរ៉ាក់ មួយគ្រាប់ធ្លាក់ចំឃ្លាំងគ្រាប់ និងគ្រាប់ទីបីធ្លាក់ចំទីតាំងទាហានអាកាសតែមិនផ្ទុះនោះឡើយ​។
មីស៊ីលជាច្រើនតែងតែធ្លាក់នៅក្នុងតំបន់​បៃតង ស្ថិតនៅក្នុងស្រុកKarkh ក្នុងរដ្ឋធានីបាដាដដែលជាទីកន្លែងមានស្ថានទូតអាមេរិក និង​អគាររដ្ឋាភិបាល​។ នាយករដ្ឋមន្ត្រីអុីរ៉ាក់ លោក Mustafa al-Kadhimi បាន
ចេញបញ្ជាឲ្យបង្កើតក្រុមពិសេសទប់ស្កាត់ការវាយប្រហារពីចម្ងាយចូលមកតំបន់បៃតង។
ទីតាំងយោធារបស់អាមេរិកនៅក្នុងប្រទេសអុីរ៉ាក់​បានក្លាយជាគោលដៅវាយប្រហារពីក្រុមជ្រុលនិយមគាំទ្រដោយប្រទេសអុីរ៉ង់ ចាប់តាំងពីមេទ័ពអុីរ៉ង់​ត្រូវអាមេរិកវាយប្រហារ សម្លាប់នៅក្នុងអាកាសយានដ្ឋានប្រទេសអុីរ៉ាក់មក៕ដោយ៖ធី រីណា


ចែករំលែក៖