ព័ត៌មានទាន់ហេតុការណ៍៖

កូរ៉េខាងជើងប្រារព្ធខួប​៦៧ឆ្នាំថ្ងៃចុះហត្ថលេខាលើកិច្ចព្រមព្រៀងឈប់បាញ់

ចែករំលែក៖

កូរ៉េខាងជើង៖មានសកម្មភាពជាច្រើនកើតឡើងនៅកូរ៉េខាងជើង នាឱកាសនៃខួប​៦៧ឆ្នាំ ថ្ងៃកូរ៉េទាំងពីរចុះហត្ថលេខាលើ កិច្ចព្រមព្រៀងឈប់បាញ់ ជាការបញ្ចប់សង្គ្រាមឧបទ្វីប​ នៅឆ្នាំ ១៩៥០-១៩៥៣។
សារព័ត៌មានជាតិកូរ៉េខាងជើង (KCNA) បានផ្សាយថា មេដឹកនាំ គីម ជុងអ៊ុន កាលពីថ្ងៃទី​២៧​ខែកក្កដា​ ក៏បានទៅគោរពវិញាណក្ខន្ធ​​ យោធាដែលបានពលីជីវិតក្នុងសង្គ្រាម កាលពី​៦៧ឆ្នាំ​មុន។
ចំណែកនៅថ្ងៃទី​២៦ ខែកក្កដា​ មេដឹកនាំគីម ជុងអ៊ុន​ក៏បាន ប្រគល់កាំភ្លើងស្វ័យប្រវត្តិជាពិសេស ដែលមានឈ្មោះ​ភ្នំពិសិដ្ឋ Paektu ជូនដល់មន្ត្រីយោធាជាន់ខ្ពស់របស់ប្រទេសនេះ ។ ការជូនកាំភ្លើងគឺជាការ​ផ្តល់ទំនុកចិត្តទៅលើ គណបក្សពលករ និងមន្ត្រីយោធានៅក្នុងប្រទេសនេះ​។
​ក្នុងឱកាសនៃខួប​៦៧ឆ្នាំ​ថ្ងៃចុះហត្ថលេខា​លើកិច្ចព្រមព្រៀងឈប់បាញ់​ ពលរដ្ឋកូរ៉េខាងជើង​ លោកក៏បាននាំគ្នាទៅដាក់គម្រងផ្កា នៅស្តូបអតីតមេដឹកនាំ គីម អុីលស៊ុង និង គីម ជុងអុីលផងដែរ​៕

ដោយ៖ធី រីណា


ចែករំលែក៖