ព័ត៌មានទាន់ហេតុការណ៍៖

ទីបំផុតអតីត​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី លោក ណា​ជីប ត្រូវតុលាការ​កាត់ទោស​ឲ្យ​ជាប់គុក​១២​ឆ្នាំ និង​ពិន័យ​លុយ​ជាង​៤៩,៤​លាន​ដុល្លារ​

ចែករំលែក៖

អន្តរជាតិ៖ តុលាការម៉ាឡេស៉ី បានចេញសាលក្រមសម្រេចកាត់ទោសឲ្យជាប់គុក១២ឆ្នាំ និងពិន័យលុយជាង៤៩,លានដុល្លារក្រោយរកឃើញអតីតនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក ណាជីប រ៉ាហ្សាក់ មានទោសករណីក្នុងសំណុំរឿងពុករលួយពាក់ព័ន្ធមូលនិធិរដ្ឋ 1MDB ហើយចំពោះសាលក្រមនេះ ក៏ត្រូវបានបក្សប្រឆាំងម៉ាឡេស៊ី បានសាទរផងដែរ

ក្នុងសេចក្តីថ្លែងការណ៍រួម នៅថ្ងៃពុធទី ២៩ ខែកក្កដានេះ សម្ព័ន្ធនយោបាយPakatan Harapan លើកឡើងថា សាលក្រមនេះ គឺជាជោគជ័យដ៏ធំមួយសម្រាប់ប្រជាជនម៉ាឡេស៊ី តាមការចុះផ្សាយរបស់ទូរទស្សន៍សិង្ហបុរីChannel News Asia បក្សប្រឆាំងម៉ាឡេស៊ីនេះសរសេរទៀតថា«​ដំណើរការសវនាការនេះ ច្បាស់នឹងមិនអាចចាប់ផ្ដើមឡើយ ប្រសិនបើប្រជាជនមិនក្រោកឡើងជួយឲ្យ Pakatan Harapan  ទទួលជោគជ័យនិងកាច់បំបាក់សម្ព័ន្ធ Barisan Nasional ក្នុងការបោះឆ្នោតទូទៅឆ្នាំ២០១៨ »​

ដោយឡែក លោក Ahmad Zahid Hamidi ប្រធានបក្សអង្គការជាតិម៉ាឡេរួបរួម (UMNO) ដែលជាបក្សកាន់អំណាចម៉ាឡេស៊ី បានអំពាវនាវឲ្យថ្នាក់ដឹកនាំបក្សគ្រប់កម្រិត សមាជិកបក្ស និងអ្នកគាំទ្ររក្សាភាពស្ងប់ស្ងាត់បង្ហោះសារលើបណ្ដាញសង្គម លោក Ahmad Zahid អះអាងថា«​យើងជឿជាក់ថា លោក ណាជីប នៅតែមានផ្លូវទទួលបានយុត្តិធម៌ តាមរយៈដំណើរការច្បាប់របស់ប្រទេស​»​យ៉ាងណាលោក Ahmad Zahid ខ្លួនឯងក៏ជាប់ក្នុងសំណុំរឿងពុករលួយផងដែរ

គួរបញ្ជាក់ថា លោក ណាជីប រ៉ាហ្សាក់ នៅថ្ងៃទី ២៨ ខែកក្កដាម្សិលមិញនេះត្រូវបានតុលាការរកឃើញថាមានទោសកំហុសទាក់ទងនឹងការផ្ទេរលុយប្រមាណ ,លានដុល្លារ ពីក្រុមហ៊ុន SRC International ដែលជាអតីតស្ថាប័នមួយរបស់មូលនិធិរដ្ឋ 1MDB ចូលទៅគណនីធនាគារផ្ទាល់ខ្លួនលោកក្នុងឆ្នាំ២០១៤ និងឆ្នាំ២០១៥ ទោសលោក ណាជីប ទាំងករណីមានការបំពានទំនុកចិត្តករណី បទល្មើសលាងលុយកខ្វក់ចំនួនករណីនិងបទល្មើសរំលោភអំណាចមួយករណី

ក្រោយតុលាការកាត់ទោសឲ្យជាប់គុក១២ឆ្នាំ លោក ណាជីប បានប្រាប់អ្នកព័ត៌មានថា លោកជឿលើភាពស្អាតស្អំរបស់លោក ហើយលោកនៅតែមានសុទិដ្ឋិនិយម ទោះលទ្ធផលបែបនេះ លោកបន្ថែមថា លោកនឹងលើកសំណុំរឿងនេះទៅកាន់សាលាទ្ទរណ៍ដើម្បីតតាំងក្តីបន្ត៕ដោយ៖ស តារា


ចែករំលែក៖