អន្តរជាតិ៖ គ្រួសារ Harry និង Meghan Markle ត្រូវបានពលរដ្ឋអង់គ្លេស ស្នើឱ្យចាកចេញពីរាជវង្សជារៀងរហូត ដោយសារតែមានសកម្មភាពមិនគោរពដល់ព្រះមហាក្សត្រិយានី។
នៅក្នុងសៀវភៅថ្មី របស់គ្រួសារ Sussex ដោយមានព័ត៌មានជាច្រើនបង្កឲ្យភ្ញាក់ផ្អើលយ៉ាងខ្លាំង និងខឹងសម្បាដល់គ្រួសារ រាជបុត្រHarry និង Meghan Markle ដោយអំពាវនាវសុំឱ្យរាជវាំងអង់គ្លេសបណ្តេញចេញពីរាជវង្សជារៀងរហូត។
តាមសារព័ត៌មាន Mirror បានផ្សាយថា ក្នុងចំណោមពលរដ្ឋអង់គ្លេស១០នាក់មាន៤នាក់យល់ព្រមឲ្យបណ្តេញគ្រួសារ Sussex ចេញពីព្រះរាជវាំង។ ការស្ទង់មតិទៅលើពលរដ្ឋ២ពាន់នាក់ ដែលជាមនុស្សពេញវ័យនៅអង់គ្លេស បង្ហាញឲ្យឃើញថា មានពលរដ្ឋដល់ទៅ៥៧ភាគរយគិតថា សៀវភៅរបស់គ្រួសារSussexដែលមានចំណងជើងថា«ស្វែងរកសេរីភាព» ដែលនឹងបោះពុម្ភផ្សាយនៅខែសីហាឆ្នាំ២០២០នេះមានខ្លឹមសារជាច្រើនមិនសមស្រប។
ជាមួយគ្នានេះដែរមានពលរដ្ឋអង់គ្លេសដល់ទៅ៦៧ភាគរយមានអារម្មណ៍មិនសប្បាយនោះឡើយពេលគ្រួសារSussex មានវិវាទជាមួយរាជវង្ស ពិសេសគឺព្រះមហាក្សត្រិយានី។ ជាមួយគ្នានោះពលរដ្ឋ៤០ភាគរយបានទាមទារឲ្យបណ្តេញចេញពីរាជវង្សតែម្តង។ តាមការលើកឡើងរបស់ពលរដ្ឋអង់គ្លេស នៅក្នុងសៀវភៅ«ស្វែងរកសេរីភាព»គឺបានជាន់ឈ្លីរាជវង្សានុវង្សនិងមិនគោរពព្រះមហាក្សត្រិយានីអង់គ្លេស ៕ដោយ៖ធី រីណា