ព័ត៌មានទាន់ហេតុការណ៍៖

៣១ កក្កដា រីករាយទិវាឧទ្យានុរក្សពិភពលោក!

ចែករំលែក៖

ភ្នំពេញ៖ ទិវា​ឧទ្យានុរក្សពិភពលោក បានប្រារព្ធឡើងចាប់តាំងពីឆ្នាំ​២០០៧មកម្ល៉េះ ដោយកំណត់​យក​ថ្ងៃទី៣១ ខែកក្កដា ជារៀងរាល់​ឆ្នាំ។ ការចាប់ផ្តើមប្រារព្ធទិវាឧទ្យានុរក្សពិភពលោកលើកដំបូង ត្រូវបានប្រារព្ធឡើងចំថ្ងៃខួបលើកទី១៥ នៃការបង្កើតសហព័ន្ធ​ឧទ្យានុរក្ស​អន្តរជាតិ​ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០០៧។ សម្រាប់ប្រទេសកម្ពុជា ក្រសួងបរិស្ថាន​បានប្រារព្ធទិវានេះឡើងជាលើកដំបូងនៅឆ្នាំ២០១៧ ដោយមានការចូលរួមពីបណ្តាស្ថាប័នពាក់ព័ន្ធ អង្គការជាតិនិងអន្តរជាតិ ព្រះសង្ឃ សិស្សានុសិស្ស សហគមន៍មូលដ្ឋាន សាធារណជន និងស្ថាប័នឯកជននានាយ៉ាងច្រើន។ ទិវា​ឧទ្យានុរក្សពិភពលោក ប្រារព្ធឡើងក្នុងគោលបំណង៖

– ផ្តល់គុណតម្លៃនិងលើកទឹកចិត្តដល់មន្រ្តីឧទ្យានុរក្ស ដែលបានតស៊ូលះបង់ និង​បូជា​ជីវិតដើម្បីបុព្វហេតុបរិស្ថាននិងធនធានធម្មជាតិ
– ​លើកកម្ពស់ការយល់ដឹងរបស់សាធារណជនអំពីតួនាទីរបស់មន្រ្តីឧទ្យានុរក្សនៅព្រះរាជាណាចក្រកម្ពុជា អំពីការតស៊ូលះបង់របស់មន្រ្តីឧទ្យានុរក្សក្នុងការថែរក្សា ការពារ និងអភិរក្សធនធាន​ធម្មជាតិ និងបរិស្ថានប្រកបដោយសេចក្តីអង់អាចក្លាហាន។
– ជំរុញនិងលើកទឹកចិត្តសាធារណជនចូលរួមជាមួយនឹងមន្រ្តីឧទ្យានុរក្ស ដើម្បីការពារនិងគ្រប់គ្រងធនធានធម្មជាតិនិងបរិស្ថានប្រកបដោយនិរន្តរភាព៕ដោយ៖សិលា


ចែករំលែក៖