ព័ត៌មានទាន់ហេតុការណ៍៖

កិច្ចប្រជុំ​ក្រុមការងារអន្តរក្រសួងរៀបចំ​តាក់តែងលិខិតបទដ្ឋាន​គតិយុត្ត​ពាក់ព័ន្ធនឹង​ការប្រឆាំងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ

ចែករំលែក៖

ភ្នំពេញ៖ នៅទីស្តីការ​ក្រសួងយុត្តិធម៌ ថ្ងៃសុក្រ ១១កើត ខែស្រាពណ៍ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២០ លោក ជីវ សុងហាក់ រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាប្រធានក្រុមការងារអន្តរក្រសួងទទួលបន្ទុករៀបចំតាក់តែង សេចក្តីព្រាងអនុក្រឹត្យស្តីពីការប្រឆាំងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ បានដឹកនាំកិច្ចប្រជុំក្រុមការងារជាលើកទី១ ពិភាក្សាបែងចែកតួនាទី ភារកិច្ច និងកំណត់ទិសដៅអនុវត្តបន្ទាប់ ដើម្បីធានាបាននូវប្រសិទ្ធភាពការងារ ដែលរាជរដ្ឋាភិបាលកម្ពុជាប្រគល់ជូន៕

ដោយ៖សហការី


ចែករំលែក៖