ព័ត៌មានទាន់ហេតុការណ៍៖

ចិន ប្រើយន្តហោះ​ចម្បាំង​ទម្លាក់​គ្រាប់បែកស៊េរីទំនើប ធ្វើ​សមយុទ្ធ​ទាំងថ្ងៃទាំងយប់​យ៉ាងសកម្ម​ក្នុង​សមុទ្រ​ចិន​ខាងត្បូង

ចែករំលែក៖

អន្តរជាតិ៖ នេះជាលើកដំបូងបង្អស់ដែលយោធាចិនបានបង្ហាញយន្តហោះចម្បាំងទម្លាក់គ្រាប់បែកស៊េរីទំនើបធុន H-6G និង H-6J ជាផ្លូវការក្នុងការធ្វើសមយុទ្ធទាំងថ្ងៃទាំងយប់យ៉ាងសកម្មក្នុងសមុទ្រចិនខាងត្បូង ការធ្វើសមយុទ្ធនេះ បន្ទាប់ពីមានការប្រកាសរបស់ក្រសួងការពារជាតិ នៅថ្ងៃទី៣០ ខែកក្កដាកាលពីថ្មីៗនេះ

អ្នកនាំពាក្យក្រសួងការពារជាតិចិន លោក Ren Guoqiang ថ្លែងនៅសន្និសីទព័ត៌មានមួយ បានបញ្ជាក់ថា យន្តហោះសង្គ្រាមរបស់ចិន បានបញ្ចប់ការធ្វើសមយុទ្ធដោយជោគជ័យ រួមមាន៖ ការហោះឡើងនិងចុះចតក្នុងពេលយប់ និងពេលថ្ងៃ ការបាញ់ប្រហាររយៈចម្ងាយឆ្ល និងការបាញ់ប្រហារចំគោលដៅសមុទ្រ

បើតាមសារព័ត៌មានរដ្ឋចិន Global Times បានចេញផ្សាយដោយដកស្រង់សម្តី លោក Ren និយាយថា ការធ្វើសមយុទ្ធនៅសមុទ្រចិនខាងត្បូង គឺជាផ្នែកនៃការហ្វឹកហ្វឺនជាទម្លាប់ ហើយរួមចំណែកដល់សមត្ថភាពផ្នែកបច្ចេកទេសរបស់អ្នកបើកបរយន្តហោះ ក៏ដូចជាសមត្ថភាពប្រយុទ្ធគ្រប់កាលៈទេសៈរបស់កងទ័ពផងដែរដោយផ្អែកលើរូបភាពដែលថតពីផ្កាយរណប ប្រព័ន្ធផ្សព្វផ្សាយចិន បានរាយការណ៍ថាយន្តហោះទម្លាក់គ្រាប់បែក H-6J ចំនួនគ្រឿង ត្រូវបានប្រទះឃើញជាលើកដំបូងក្នុងមូលដ្ឋានជើងទឹករបស់កងទ័ពរំដោះប្រជាជនចិនក្នុងតំបន់ស្វ័យគ័ងស៊ីក្នុងខែកញ្ញា ឆ្នាំ២០១៨ កន្លងទៅ

ដោយឡែកអ្នកជំនាញឧស្សាហកម្មអាកាសចរណ៍ចិន លោក Wang Ya’nan ក៏បានប្រាប់សារព័ត៌មានចិន Global Timesដែរថាក្រសួងការពារជាតិចិន បានបញ្ជាក់ពីការធ្វើសមយុទ្ធរបស់យន្តហោះទម្លាក់គ្រាប់បែក H-6 យ៉ាងលម្អិត ហើយបង្ហាញពិភពលោកថា ចិនមានសមត្ថភាពក្នុងការការពារសិទ្ធិនិងអធិបតេយ្យជាតិរបស់ខ្លួន

សមយុទ្ធនេះ ធ្វើឡើងក្រោយរដ្ឋមន្ត្រីការបរទេសអាមេរិក លោក ម៉ៃ ប៉ុប៉េអូបានចោទប្រកាន់រដ្ឋាភិបាលក្រុងប៉េកាំងចាត់ទុកសមុទ្រចិនខាងត្បូងជាអាណាចក្រសមុទ្ររបស់ខ្លួន អាមេរិកអះអាងទៀតថា ចិនបានរំលោភច្បាប់អន្តរជាតិក្នុងសមុទ្រចិនខាងត្បូង

គួរបញ្ជាក់ថា យោងតាមរបាយការណ៍ដដែល សរសេរថា យន្តហោះទម្លាក់គ្រាប់ H-6J អាចបំពាក់ក្បាល់គ្រាប់មីស៊ីលបាញ់នាវាចម្បាំងល្បឿនលឿនYJ-12 រហូតដល់គ្រាប់ឯណោះ ដោយគ្រាប់បំពាក់នៅក្រោមស្លាបយន្តហោះ និងគ្រាប់ទៀតដាក់ក្នុងកាណុងកាំភ្លើងម្យ៉ាងទៀត សមត្ថភាពអាវុធរបស់យន្តហោះទម្លាក់គ្រាប់បែក H-6J គឺខ្លាំងជាងដង បើធៀបនឹងយន្តហោះសង្គ្រាម H-6G ជាមួយអង្កត់ផ្ចិតវាយប្រយុទ្ធឆ្ងាយរហូតដល់៣៥០០គីឡូម៉ែត្រ

​ចំណែកអ្នកនាំពាក្យក្រសួងការបទេសចិន Wang Wenbin ថ្លែងក្នុងសប្តាហ៍នេះ បានឆ្លើយតបនឹងក្រុងវ៉ាស៊ីនតោន ដោយដកស្រង់របាយការណ៍ព័ត៌មានថា ៖សហរដ្ឋអាមេរិកបានធ្វើបេសកកម្មយោធាជាង២០០០ដង ក្នុងសមយុទ្ធចិនខាងត្បូងនៅត្រឹមពាក់កណ្ដាលដើមឆ្នាំ២០២០ នេះតែឯង

លោក Wang បន្តថា ចាប់តាំងពីថ្ងៃទី១៥ ខែកក្កដា យន្តហោះចម្បាំងអាមេរិកបានបញ្ជូនយន្តហោះឈ្លបយកការណ៍ក្នុងសមយុទ្ធចិនខាងត្បូង១២ថ្ងៃជាប់គ្នា ហើយកាលពីថ្មីៗនេះ អាមេរិកក៏បានបញ្ជូននាវាផ្ទុកយន្តហោះគ្រឿងចូលដែនទឹកមួយនេះ ខណៈហៅឲ្យសម្ព័ន្ធមិត្តបញ្ជូននាវាចម្បាំងចូលរួមជាមួយខ្លួនក្នុងសមុទ្រចិនខាងត្បូងផងដែរដោយ៖ស តារា


ចែករំលែក៖