ខេត្តព្រះសីហនុ ៖ មានទូកមួយគ្រឿង បានប៉ះរលកសមុទ្រធំៗបោកប៉ះទូកលិចចូលក្នុងសមុទ្រនៅត្រង់ចំណុចឃ្លងឡទឹកត្រី ក្រុងកោះរ៉ុងវេលាម៉ោង ៤និង០០នាទីល្ងាច ថ្ងៃទី០១ ខែសីហា ឆ្នាំ២០២០ ក្រោមបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៌ទោជួន ណារិន្ទស្នងការនគរបាលខេត្តព្រះសីហនុ ក្រោយទូកនោះលិច មនុស្សនៅលើទូកត្រូវបានជួយសង្គ្រោះបានទាំងអស់ហើយ មិនមានអ្នករងគ្រោះដល់ជីវិតឡើយ។ សេចក្តីរាយការណ៏ពីសមត្ថកិច្ចថាមានមនុស្សនៅលើទូកនេះប្រមាណជាង១០នាក់ មានក្មេងមានចាស់ ដែលបានទៅចូលរួមកម្មវិធីជប់លៀងខួបកំណើតមួយនៅ កោះរ៉ុង ។ ក្រោយកើតហេតុ មានការជួយសង្គ្រោះដោយកម្លាំងនគរបាលនិងសមត្ថកិច្ចមូលដ្ឋាន ព្រមទាំងអូប័រល្បឿនលឿនក្រុមហ៊ុន GTVC របស់លោកឧកញ៉ាទៀ វិចិត្រ និងទូកនេសាទ
ស្ម័គ្រចិត្តមួយចំនួនទៀត ។ បច្ចុប្បន្នអ្នករងគ្រោះទាំងអស់សរុប១៥នាក់ ( ស្រី៨នាក់ )កំពុងដឹកយកមកលំនៅដ្ឋាននៅទំនប់រលក ក្រុងព្រះសីហនុវិញហើយ ។
ចំណែកឯ ទូកជនរងគ្រោះបានលិចចូលក្នុងសមុទ្របាត់ហើយ។
ដោយ៖ឆ្លាម សមុទ្រ