ភ្នំពេញ៖ចៅក្រមស៊េីបសួរសាលាដំបូងរាជធានីភ្នំពេញ លោក វ៉ាន់ សែនវិសុទ្ធ នៅព្រលប់ថ្ងៃទី១ ខែសីហា ឆ្នាំ២០២០ នេះ សម្រេចចេញដីកាឃុំខ្លួនលោក រ៉ុង ឈុន តំណាងក្រុមប្រឹក្សាឃ្លាំមេីលកម្ពុជា និង ជាប្រធានសហភាពសហជីពកម្ពុជា ដាក់ពន្ធនាគារបណ្តោះអាសន្ន ។
នេះបេីតាមលោក គុជ គឹមឡុង ព្រះរាជអាជ្ញារង និង ជាអ្នកនាំពាក្យនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ថ្លែងប្រាប់ តាមបណ្តាញសង្គម Telegram មុននេះបន្តិច ។
លោក រ៉ុង ឈុន ត្រូវបានចោទប្រកាន់ ពីបទ ញុះញង់បង្កអោយមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម តាមមាត្រា៤៩៥ នៃក្រមព្រហ្មទណ្ឌ ដែលកំណត់ការផ្តន្ទាទោសដាក់ពន្ធនាគារពី៦ខែទៅ២ឆ្នាំនិងពិន័យជាប្រាក់ពី១លានរៀលទៅ៤លានរៀល។
សូមបញ្ជាក់ថា លោក រ៉ុង ឈុន ត្រូវបានសមត្ថកិច្ច ចាប់ខ្លួនកាលពីយប់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២០ ក្រោយបានចេញសេចក្តីថ្លែងការណ៍មួយ ពាក់ព័ន្ធបញ្ហាព្រំដែន នៅខេត្តត្បូងឃ្មុំ ។
បញ្ហានេះ ខាងគណៈកម្មាធិការចម្រុះកិច្ចការព្រំដែន ក៏បានចេញសេចក្តីថ្លែងការណ៍ រួចហេីយ ដេីម្បីអោយសាធារណជន បានដឹងអំពីដំណេីររឿងពិត កុំអោយមានការភ័ន្តច្រឡំ ៕ ដោយ៖ចេស្តា