អន្តរជាតិ៖ រថពាសដែកបើកបរក្នុងទឹកប្រភេទAAV-7A1 របស់កម្លាំងទាហានជើងទឹកវាយឡើងគោកអាមេរិកបានលិចក្នុងពេលហ្វឹកហាត់ វាយឡើងគោកនៅតំបន់សមុទ្ររដ្ឋ កាលីហ្វ័រនីញ៉ា។ក្នុងពេលហ្វឹកហាត់ កម្លាំងទាហានជើងទឹកវាយឡើងគោកអាមេរិក បានជួបគ្រោះថ្នាក់បណ្តាលឲ្យទាហានម្នាក់ស្លាប់ និង៨នាក់បាត់ខ្លួន។
រថពាសដែក វាយលុកប្រភេទ AAV-7A1បើកបរក្នុងទឹកដឹកទាហាន១៦នាក់បានលិចពេលចូលរួមហ្វឹកហាត់នៅឆ្នេរសមុទ្រកាលីហ្វ័រនីញ៉ា នៅថ្ងៃទី៣១ខែកក្កដា។ ទាហានជើងទឹកវាយឡើងគោក៧នាក់ត្រូវបានជួយសង្គ្រោះទាន់ពេល និងម្នាក់ស្លាប់។ ជាមួយគ្នានេះក៏មានទាហានជើងទឹកម្នាក់ និងទាហានជើងទឹកវាយឡើងគោក៧នាក់បាត់ខ្លួន។
លោក Joseph Osterman មេបញ្ជាការកងទ័ពលេខ១នៃកម្លាំងទាហានជើងទឹកវាយឡើងគោកបានបញ្ជាក់ថា «នៅពេលហ្វឹកហាត់ ទាហានបានផ្តល់ព័ត៌មានថាទឹកចូលក្នុងរថពាសដែក។ ភ្លាមៗនោះ រថពាសដែក AAV-7A1ពីរគ្រឿងផ្សេងទៀតនិង នាវាជួយសង្គ្រោះបានទៅដល់កន្លែងកើតហេតុ។
រថពាសដែក AAV-7A1បើបើកនៅលើផ្លូវកៅស៊ូ អាចឈានដល់ល្បឿន៧២គីឡូម៉ែត្រក្នុង១ម៉ោង ហើយពេលបើកក្នុងទឹក មានល្បឿន១៤គីឡូម៉ែត្រក្នុងមួយម៉ោង(គឺលឿនជាងរថពាសដែកបើកបរក្នុងទឹករបស់រុស្ស៊ីទ្វេដង)៕ដោយ៖ធី រីណា