ព័ត៌មានទាន់ហេតុការណ៍៖

Update ៖ ក្មេងស្រីម្នាក់ធ្លាក់ពីលើអគារខុនដូភែន​ ហោស​ រេសុីដេន(The Penthouse Condo ) ស្លាប់ដោយមិនដឹងថាជាករណីធ្វើអត្តឃាតឬជាករណីឃាតកម្ម..!

ចែករំលែក៖

ភ្នំពេញ៖ ក្មេងស្រីម្នាក់បានធ្លាក់ពីលើអគារខុនដូ ភែន​ ហោស​ រេសុីដេន(The Penthouse Condo ) ស្លាប់ដោយគេមិនដឹងថាជាករណីធ្វើអត្តឃាតឬក៏ជាករណីឃាតកម្មនោះទេ។
ប៉ុន្តែលោក លោក មៀច ឈួនសុីម៉ូលី អធិការរងទទួលផ្នែកព្រហ្មទណ្ឌខណ្ឌចំការមន បានប្រាប់អោយដឹងថា ៖ ជនរងគ្រោះជាជនជាតិចិន អាយុ២០ឆ្នាំ លោតសម្លាប់ខ្លួនពីជាន់ទី១២។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១០និង២៥នាទីយប់ថ្ងៃទី៤ ខែសីហា ឆ្នាំ២០២០ នៅតាមបណ្តោយផ្លូវព្រះសុធារស ខាងមុខផ្សារអុីអន១ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។
សមត្ថកិច្ចបញ្ជាក់ថា៖ ជនរងគ្រោះ(សព)​ ឈ្មោះ LIN BINGYI ​ អាយុ​២០​ឆ្នាំ ជនជាតិចិន​ ស្នាក់នៅខុនដូ​ ភែន​ហោស រ៉េសុីដែន​ បន្ទប់លេខ១២-០៨​ ជាន់ទី​១២​ ផ្លូវសុធារស​ ក្រុម២៨​ ភូមិ​៥​ សង្កាត់​ទន្លេ​បាសាក់​ ខណ្ឌ​ចំការមន​ រាជធានិភ្នំពេញ​ មុខរបរ​ទេសចរ កាន់លិខិតឆ្លងដែនលេខEF745652 ។ ប៉ុន្តែក្នុងលិខិតឆ្លងដែនត្រូវបានលុបឆ្នាំ ទុកតែថ្ងៃនិងខែ ។ ក្នុងការមើលរូបភាពសព ហាក់ជាអនីតិជន នៅក្មេងបំផុត។
ប្រភពព័ត៌មានពីសន្តិសុខនៅកន្លែងកើតហេតុបានឲ្យដឹងថា ដំបូងទ្បើយគាត់កំពុងឈរយាមនៅទីតាំងកើតហេតុ លុះមួយសន្ទុះក្រោយមកស្រាប់តែឃើញជនរងគ្រោះធ្លាក់ពីលើអគារជាន់ទី៦ បែកក្បាលស្លាប់ភ្លាមៗ។

យ៉ាងណាមិញពាក់ព័ន្ធនឹងករណីនេះ សមត្ថកិច្ចពុំទាន់បញ្ជាក់ឱ្យច្បាស់លាស់ ថាជាករណីធ្វើអត្តឃាតឬក៏ជាករណីឃាតកម្មអ្វីឲ្យពិតប្រាកដនៅទ្បើយទេ៕ដោយ៖ជ្រោយ ពេជ្រ


ចែករំលែក៖