ព័ត៌មានទាន់ហេតុការណ៍៖

លោក ឃួង ស្រេង ទទួលទេយ្យទានមានសម្ភារៈ និងថវិកា ពីចៅអធិការវត្តប្រាសាទ ដើម្បីយកទៅជួយ សកម្មភាព មនុស្សធម៌ក្នុងនាមប្រធានគណៈ កម្មាធិការសាខាកាក បាទក្រហមកម្ពុជា រាជធានីភ្នំពេញ

ចែករំលែក៖

ភ្នំពេញ៖ ចៅអធិការវត្ដប្រាសាទផ្ដល់ ទេយ្យទាន មានសម្ភារៈ និងថវិកា បើគិតជាទឹកប្រាក់ប្រមាណ ២១ លានរៀល ផ្ដល់ជូន សាខាកាកបាទ ក្រហមកម្ពុជារាជធានី ភ្នំពេញ ដើម្បីយកទៅបម្រើក្នុងសកម្មភាព មនុស្សធម៌ នៅក្នុងរាជធានីភ្នំពេញឲ្យចំគោលដៅ ។ 

   ដោយមានការចូលរួមពីលោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ និង ព្រះចៅអធិការវត្ដប្រាសាទ សោម ស៊ីម ព្រះអនុគុណខណ្ឌព្រែកព្នៅ ។

ពិធីប្រគល់ និងទទួលនេះបានធ្វើឡើង កាលពីព្រឹកថ្ងៃពុធ ១រោច ខែស្រាពណ៍ ឆ្នាំជូតទោស័កព.ស២៥៦៤ ត្រូវនឹងថ្ងៃ០៥ ខែសីហាឆ្នាំ២០២០នៅក្នុងបរិវេណវត្តប្រាសាទភូមិធំជើងសង្កាត់ពញាពន់ ខណ្ឌ ព្រែកព្នៅ ។

    អំណោយដែលបានប្រគល់ជូនរួមមាន អង្ករ៥តោន ទឹកបរិសុទ្ធចំនួន១៥០កេស,ទឹកក្រូច៧០ កេស,ទឹកត្រី៨០ យូរ,ទឹកសុីអ៊ុីវ ៧០កេស,ទឹកដោះគោ៧កេស, ត្រីខ៩០យួរ ,មី១៥០កេស,ប្រេងឆា២០ធុង, ស្ករស១៥០គីឡូក្រាម,អំបិល១៦០គីឡូ ក្រាម ,សម្ភារផ្ទះបាយ៨ឈុត ស្មើថវិកា២.២៩៦.០០០រៀល និងបច្ច័យជាថវិកា ៣.០០០ ដុល្លារ ។ សរុបថវិកាទាំងអស់ ២១លាន ២សែន៦ពាន់៤រយរៀលគត់ ។ 

     លោកឃួង ស្រេង ក្នុងក្នុងឱកាសនោះ បានថ្លែងនូវអំណរអរគុណយ៉ាងជ្រាលជ្រៅជូនចំពោះព្រះឧត្តមធម្ម សោម ស៊ីម ដែលបាន បរិច្ចាគនូវទេយ្យទានមួយចំនួនធំនេះជូនមកសាខាកាកបាទក្រហមកម្ពុជារាជធានី ភ្នំពេញ ដើម្បីយកទៅបម្រើក្នុងសកម្មភាព មនុស្សធម៌នៅក្នុងរាជធានីភ្នំពេញ។ ក្នុងនាមកាកបាទ ក្រហមរាជធានីភ្នំពេញ លោកនឹងយកទេយ្យទានទាំងនេះទៅធ្វើសកម្មភាពឱ្យចំគោលដៅគ្រឹះរបស់កាកបាទក្រហមកម្ពុជាតាមការណែនាំរបស់សម្ដេចគតិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែនប្រធានកាក បាទក្រហមកម្ពុជាពិសេសយកទៅចែកជូនដល់ប្រជាពលរដ្ឋដែលជួបការលំបាកក្រីក្រចាស់ជរានិងក្រុមគ្រួសារមានផ្ទុករោគអេដស៍ជាដើម។

   ក្នុងឱកាសនោះដែរ លោក ឃួង ស្រេង ក៏បានណែនាំ ដល់បងប្អូន ពុទ្ធបរិស័ទប្រជាពលរដ្ឋគ្រប់រូបត្រូវមានស្មារតីការពារខ្លួនជានិច្ច ចំពោះជំងឺឆ្លងកូវីដ-១៩ ឲ្យបានល្អ កុំឲ្យមានជំងឺនេះរលកទីពីរចូលមកក្នុងសហគមន៍ យើងឲ្យសោះ ។ 

   ព្រះឧត្តមធម្មសោម ស៊ីម ក្នុងឱកាសនោះ បានមានសង្ឃដីកាថ្លែងនូវអំណរអរគុណចំពោះសម្ដេចគតិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែនដែលសម្តេចតែងតែយកចិត្តទុកដាក់ជួយដល់ប្រជាពល រដ្ឋរងគ្រោះងាយរងគ្រោះប្រជាពលរដ្ឋក្រីក្រជួបការលំបាកដោយជានិច្ចជាកាលសម្ដេចតែងតែជួយដោយមិនទុកឲ្យប្រជាពលរដ្ឋណាម្នាក់ស្លាប់ដោយសារការអត់បាយនោះទេ។ 

     ក្នុងនោះដែរព្រះឧត្តមធម្មសោម ស៊ីមក៏បានថ្លែងការដឹងគុណចំពោះអាជ្ញាធររាជធានីភ្នំពេញពិសេស លោក ឃួង ស្រេង អភិ បាលរាជធានីភ្នំពេញ ដែលបានយកចិត្តទុក ដាក់ដោយបាន គាំទ្រលើកស្ទួយវិស័យព្រះពុទ្ធសាសនា បំផុសប្រជាពលរដ្ឋឲ្យគោរព ស្រឡាញ់ ជាតិសាសន៍ ព្រះមហាក្សត្រ ក្នុងគោលបំណង ខ្មែរចេះរួបរួមគ្នាខ្លាំង ៕ ដោយ៖សំរិត


ចែករំលែក៖