ភ្នំពេញ៖ បុរសម្នាក់បានយកកន្សែងចង កសម្លាប់ខ្លួននៅក្នុងបន្ទប់ជួលបន្ទាប់ពីនិយាយទូរស័ព្ទជាមួយប្រពន្ធរួច។
ហេតុការណ៍នេះបង្កការភ្ញាក់ផ្អេីលកាលពីវេលាម៉ោង៩និង៤០នាទីយប់ ថ្ងៃទី៧ ខែសីហា ឆ្នាំ២០២០ នៅចំណុចបន្ទប់ជួលលេខ៤៤៦ ក្នុងភូមិថ្មគោល១ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ។
ជនរងគ្រោះឈ្មោះស៊ិន សុផា ភេទប្រុសអាយុ៣២ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់នៅកន្លែងកេីតហេតុខាងលេី។
តាមប្រភពព័ត៌មានពីអ្នកនៅជាមួយជនរងគ្រោះបានឲ្យដឹងថា មុនពេលកេីតហេតុជនរងគ្រោះបានទូរស័ព្ទនិយាយជាមួយប្រពន្ធ បន្ទាប់មកក៏យកភួយខ្នើយឡេីងទៅឡៅតឿខាងលេីបាត់ទៅ។
ប្រភពដដែលបានបន្តថា ក្រោយមករូបគាត់ក៏បានឡេីងទៅខាងលេីក៏ប្រទះឃេីញជនរងគ្រោះចងកជាប់នឹងចម្រឹងបង្អួចស្លាប់បាត់ទៅហេីយ។
ក្រោយកេីតហេតុសមត្ថកិច្ចបានចុះមកដល់ហើយក៏ធ្វើការពិនិត្យសពយ៉ាងយកចិត្តទុកដាក់។ក្រោយពិនិត្យចប់សមត្ថកិច្ចបញ្ជាក់ថា ជនរងគ្រោះពិតជាស្លាប់ដោយសារចងកប្រាកដមែន ទេីបប្រគល់សពជូនក្រុមគ្រួសារយកទៅធ្វេីបុណ្យតាមប្រពៃណី៕
ដោយ៖ សុខាសែនជ័យ