ព័ត៌មានទាន់ហេតុការណ៍៖

និយាយទូរស័ព្ទជាមួយប្រពន្ធរួចឡេីងចង​.កសម្លាប់ខ្លួនក្នុងបន្ទប់ជួល

ចែករំលែក៖

ភ្នំពេញ​៖​ បុរសម្នាក់បានយកកន្សែងចង​ កសម្លាប់ខ្លួននៅក្នុងបន្ទប់ជួលបន្ទាប់ពីនិយាយទូរស័ព្ទជាមួយប្រពន្ធរួច។ 

ហេតុការណ៍​នេះបង្កការភ្ញាក់ផ្អេីលកាលពីវេលាម៉ោង៩និង៤០នាទីយប់​ ថ្ងៃទី៧​ ខែសីហា​ ឆ្នាំ២០២០​ នៅចំណុចបន្ទប់ជួលលេខ៤៤៦​ ក្នុងភូមិថ្មគោល១ សង្កាត់ចោមចៅទី២​ ខណ្ឌពោធិ៍សែនជ័យ​។ 

ជនរងគ្រោះឈ្មោះស៊ិន​ សុផា​ ភេទប្រុសអាយុ៣២ឆ្នាំ​ មុខរបរកម្មកររោងចក្រ​ ស្នាក់នៅកន្លែងកេីតហេតុខាងលេី។ 

តាមប្រភពព័ត៌មានពីអ្នកនៅជាមួយជនរងគ្រោះបានឲ្យដឹងថា​ មុនពេលកេីតហេតុជនរងគ្រោះបានទូរស័ព្ទនិយាយជាមួយប្រពន្ធ​ បន្ទាប់មកក៏យកភួយខ្នើយឡេីងទៅឡៅតឿខាងលេី​បាត់ទៅ។ 

ប្រភពដដែលបានបន្តថា​ ក្រោយមករូបគាត់ក៏បានឡេីងទៅខាងលេីក៏ប្រទះឃេីញជនរងគ្រោះចងកជាប់នឹងចម្រឹងបង្អួចស្លាប់បាត់ទៅហេីយ។ 

ក្រោយកេីតហេតុសមត្ថកិច្ចបានចុះមកដល់ហើយក៏ធ្វើការពិនិត្យសពយ៉ាងយកចិត្តទុកដាក់។ក្រោយពិនិត្យចប់សមត្ថកិច្ចបញ្ជាក់ថា​ ជនរងគ្រោះពិតជាស្លាប់ដោយសារចងកប្រាកដមែន ទេីបប្រគល់សពជូនក្រុមគ្រួសារយកទៅធ្វេីបុណ្យតាមប្រពៃណី៕

ដោយ៖​ សុខាសែនជ័យ


ចែករំលែក៖