ព័ត៌មានទាន់ហេតុការណ៍៖

បាញ់ប្រហារនៅក្នុងពិធីជប់លៀងក្នុងទីក្រុងវ៉ាស៊ីនតោន​ស្លាប់និងរបួសជាង២០នាក់

ចែករំលែក៖

អន្តរជាតិ៖ ស្នងការប៉ូលិសទីក្រុងវ៉ាស៊ីនតោន​លោក Peter Newsham បានប្រកាសថា​ ការផ្ទុះអាវុធ កើតឡើងនៅព្រឹកថ្ងៃទី៩ខែសីហា (ពេលវេលាអាមេរិក) ក្នុងពិធីជប់លៀងនៅក្នុងតំបន់ ​3300​DuBois Place បណ្តាលឲ្យមនុស្សម្នាក់ស្លាប់ និង​២០នាក់រងរបួស។
តាមសារព័ត៌មាន TTXVN ​បានផ្សាយថា ស្នងការប៉ូលិស​ទីក្រុងវ៉ាស៊ីនតោន លោក​Peter Newsham ប្រកាសថា ការផ្ទុះអាវុធ​កាលពីថ្ងៃទី​៩ខែសីហា ក្នុងពិធីជប់លៀងក្នុងតំបន់​3300​DuBois Place បណ្តាលឲ្យស្លាប់ម្នាក់និងរបួស​២០នាក់ អ្នកស្លាប់ឈ្មោះChristopher Brown​អាយុ​១៧ឆ្នាំ ជាមួយគ្នានេះក៏មានប៉ូលិសម្នាក់រងរបួសធ្ងន់ស្ថិតនៅក្នុងការសង្គ្រោះបន្ទាន់។
ស្នងការប៉ូលិស បានប្រកាសថា នៅពេលនេះកម្លាំងប៉ូលិសបានស្វែងរកចាប់ខ្លួនជនដៃដល់​៣នាក់ក្នុងការផ្ទុះអាវុធខាងលើ​​។

តាមការសន្និដ្ឋាន អាចនឹងមានជនដៃដល់លើសពី​៣នាក់​ក្នុងការបាញ់ប្រហារខាងលើ​។ ជនដៃដល់ប្រើកាំភ្លើង​បាញ់ព្រមគ្នាចេញពីទីតាំងខុសគ្នា​។
ស្នងការប៉ូលិស​Peter Newsham បានលើកឡើងផងដែរថា ការជួបជុំគ្នាជប់លៀងរបស់ពលរដ្ឋ គឺជាការខុសច្បាប់​គម្លាតសង្គមទប់ស្កាត់ការឆ្លងរាលដាលកូវីដ​-១៩​។ បច្ចុប្បន្នអាមេរិកមានករណីឆ្លងកូវីដ​-១៩ កើនឡើងដល់ជិត​៥,២លាននាក់ហើយ និងស្លាប់១៦៥ពាន់នាក់​៕ដោយ៖ធី រីណា


ចែករំលែក៖