អន្តរជាតិ៖ លោកស្រី Stella Quimbo សហប្រធានក្រុមសមាជិកសភាស្តីពីការជំរុញសេដ្ឋកិច្ចបាននិយាយនៅក្នុងបទសម្ភាសន៍មួយកាលពីថ្ងៃសៅរ៍ទី៨ ខែសីហាថ្មីៗនេះថា ប្រទេសហ្វីលីពីន ត្រូវការថវិកាចំនួន ១.៥៦ ទ្រីលានប៉េសូ ( ប្រមាណ ៦៩.៦ ពាន់លានដុល្លារអាមេរិក) ដើម្បីជួយឲ្យប្រទេសងើបឡើងវិញ ពីការធ្លាក់ចុះនៃសេដ្ឋកិច្ច ។ លោកស្រី Stella Quimbo បន្ថែមថា ការឆ្លើយតបធំជាង និងបង្រួបបង្រួមគឺចាំបាច់សម្រាប់ការជំនួសវិធីសាស្រ្តតូចតាច។
លោកស្រី បន្តទៀតថា ប្រទេសហ្វីលីពីនបានធ្លាក់ចូលក្នុងវិបត្តិសេដ្ឋកិច្ចកាលពីត្រីមាសមុន បន្ទាប់ពីការជាប់គាំងសេដ្ឋកិច្ចដោយសារជំងឺកូវីដ–១៩រាតត្បាត ហើយការបាត់បង់ការងារធ្វើបានធ្វើបានធ្វើឲ្យផលិតផលក្នុងស្រុកសរុបធ្លាក់ចុះ។ លោកស្រី បានបញ្ជាក់ថា ការយកចិត្តទុកដាក់គួរតែផ្ដោតលើប្រាក់ឧបត្ថម្ភប្រាក់ឈ្នួល និងប្រាក់កម្ចីការប្រាក់ទាប សម្រាប់អាជីវកម្មខ្នាតតូច ដែលផ្ដល់ការងារដល់ប្រជាជនហ្វីលីពីនជាង ៦០%។
ទន្ទឹមនឹងនេះ លោក Fitch Ratings បានលើកឡើងថា ទស្សនៈវីស័យខ្លីសម្រាប់សេដ្ឋកិច្ចហ្វីលីពីន បានបន្តយ៉ាប់យ៉ឺន និងហានិភ័យធ្លាក់ចុះកំពុងលេចចេញជារូបរាង នៅពេលដែលប្រទេសនេះ កំពុងតស៊ូនឹងរោគរាតត្បាត។ដោយរដ្ឋាភិបាល បានកែប្រែការព្យាករណ៍សេដ្ឋកិច្ចរបស់ខ្លួនសម្រាប់ឆ្នាំនេះដល់ ៥.៥% បើធៀបនឹងការប៉ាន់ស្មានពីមុនសម្រាប់ការធ្លាក់ចុះ ៣.៤% ហើយបាននិយាយថា ខ្លួនមិនអាចផ្តល់ថវិកាដល់កញ្ចប់ជំរុញសេដ្ឋកិច្ច ១.៣ទ្រីលានប៉េសូដែលត្រូវបានអនុម័តដោយសភាកាលពីខែមិថុនានោះទេ។
ប៉ុន្តែទោះយ៉ាងណា លោកស្រី Quimbo បានសង្កត់ធ្ងន់ថា ចំនួនទឹកប្រាក់ចាំបាច់ត្រូវបង្កើនប្រសិនបើរដ្ឋាភិបាលចង់ទទួលបានមកវិញនូវការខាតបង់សេដ្ឋកិច្ចដែលបង្កឡើងដោយវីរុសនេះ។ ដោយលោកស្រីប៉ាន់ស្មានថា៖រោគរាតត្បាតបានធ្វើឱ្យសេដ្ឋកិច្ចខាតបង់ថវិកាចំនួន២.៤ ទ្រីលានប៉េសូដោយផ្អែកលើការព្យាករណ៍របស់រដ្ឋាភិបាលដែលបានធ្វើឱ្យថយចុះ ៥.៥% នៅឆ្នាំនេះ និងការព្យាករណ៍កំណើន ៦.៥% មុនពេលរោគរាតត្បាត៕
ដោយ៖ស តារា