ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលខណ្ឌមានជ័យ​ ឃាត់ខ្លួនជនសង្ស័យម្នាក់​ ពាក់ព័ន្ធ​ករណី​ជួញដូរគ្រឿងញៀន​

ចែករំលែក៖

ភ្នំពេញ​ ៖​ ដោយមានការចង្អុលបង្ហាញ​ និងអនុវត្តន៍តាមការណែនាំរបស់លោកវរសេនីយ៍ឯក​ ម៉េង​ វិមានតារា​ អធិការនគរបាលខណ្ឌមានជ័យ​ លោក​ អ៊ុំ​ រតនា​ នាយប៉ុស្ដិ៍នគរបាលចាក់អង្រែលេី​ បានដឹកនាំ​កម្លាំងប៉ុស្ដិ៍ចុះល្បាតជាប្រចាំ​ក្នុងមូលដ្ឋាន​ដេីម្បីការពារ​ និងបង្ក្រាបបទល្មេីសផ្សេងៗ​ ។ 

      ជាក់ស្ដែង​ ៖ នៅថ្ងៃ អង្គារ ៧រោច ខែស្រាពណ៍ ឆ្នាំ ជូត ទោស័ក ព ស ២៥៦៤ ត្រូវនឹងថ្ងៃទី ១១ ខែ សីហា ឆ្នាំ ២០២០​ វេលាម៉ោង ១៣៖០០ នាទី នៅចំណុច ផ្លូវលំ ភូមិ ព្រែកតាគង់១ សង្កាត់ចាក់អង្រែលេី ខណ្ឌមានជ័យ រាជធានីភ្នំពេញ កម្លាំងសមត្ថកិច្ចប៉ុស្ដិ៍រដ្ឋបាល​ ចាក់អង្រែលេី​ បានឃាត់ខ្លួនជនសង្ស័យម្នាក់​ ពាក់ព័ន្ធ​ករណី​ ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន​ ។ 

    លោក​ អ៊ុំ​ រតនា​ នាយប៉ុស្ដិ៍នគរបាលចាក់អង្រែលេី​ បានឲ្យដឹងថា​ ជនសង្ស័យមានឈ្មោះ លឺម សូនីសាភេទ ប្រុសអាយុ ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះជួលសង្កាត់បឹងទំពុន២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

      លោកនាយប៉ុស្ដិ៍រដ្ឋបាលចាក់អង្រែលេី​ បានឲ្យដឹងទៀតថា​ ៖ នៅថ្ងៃទី១១ ខែ សីហាឆ្នាំ២០២០វេលាម៉ោង១៣៖០០នាទីកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលចាក់អង្រែលេី ចុះល្បាតក្នុងមូលដ្ឋានមកដល់ចំណុច កេីតហេតុខាងលេីក៏ប្រទះឃេីញជនសង្ស័យឈ្មោះ លឹម សូនីសា កំពុងឈរជិតម៉ូតូក៏ឃាត់ត្រួតពិនិត្យ ឃេីញមានក្រាមសថ្លាចំនួន ០២ កញ្ចប់ថង់ធំល្មម (សង្ស័យជាគ្រឿងញៀ)ក៏ឃាត់ខ្លួនយកមកធ្វេីការសាកសួរនៅប៉ុស្តិ៍នគរបាលចាក់អង្រែលេីតែម្ដង។ វត្ថុតាងដកហូត មាន៖ ក្រាមពណ៌សថ្លា ចំនួន០២កញ្ចប់ថង់ធំល្មម ។ 

    បច្ចុប្បន្នជនសង្ស័យ ឈ្មោះ លឹម សូនីសា ឃាត់ខ្លួន នៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដេីម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់៕​ ដោយ៖​ ភារ៉ា​ ដង្កោ​


ចែករំលែក៖