ព័ត៌មានទាន់ហេតុការណ៍៖

បោះឆ្នោតអាមេរិក ៖ លោក ចូ បៃឌិន ទទួលបានការគាំទ្រខ្ពស់ទាំងថវិកា

ចែករំលែក៖

អន្តរជាតិ៖ នៅថ្ងៃទី​១២ ខែសីហា បេក្ខភាពប្រធានាធិបតី​អាមេរិក មកពីគណបក្សប្រជាធិបតេយ្យ​លោកJoe Biden និង ដៃគូ​ក្នុងការឃោសនាបោះឆ្នោត​ គឺសមាជិកព្រឹទ្ធសភា​លោកស្រី Kamala Harris ដែលលោកបៃឌិនជ្រើសរើស​ធ្វើជាអនុប្រធានាធិបតីសម្រាប់ការបោះឆ្នោត​ឆ្នាំ​២០២០។
លោក បៃឌិន បញ្ជាក់ថា ការជ្រើសរើសលោកស្រី Kamala Harris ធ្វើជាបេក្ខភាពអនុប្រធានាធិបតី គឺជារឿងត្រឹមត្រូវ​​ ដែលអាចជួយឲ្យលោកយកឈ្នះទៅលើប្រធានាធិបតីដូណាល់ ត្រាំ​។ លោកបៃឌិនបន្តទៀតថា លោកស្រី​Kamala Harris មានបទពិសោធន៍នៅក្នុង​ឆាកនយោបាយ​ ហើយយើងបានចាប់ដៃគ្នាដើម្បីកសាងទឹកដីអាមេរិក ឲ្យរឹងមាំឡើងវីញ។
ចំណែកលោកស្រី​​Kamala Harris ក៏បានបង្ហាញផងដែរថា​ លោកស្រីពិតជាមានមោទនភាពខ្លាំងណាស់ដែលបានចូលរួមកៀកស្មាជាមួយលោកបៃឌិន ក្នុងការប្រកួតប្រជែងតំណែងប្រធានាធិបតី អាមេរិក​។
ក្រោយការសម្រេចជ្រើសរើសលោកស្រីKamala Harris ធ្វើជាបេក្ខភាពអនុប្រធានាធិបតីអាមេរិក ​​លោកបៃឌិនទទួលបានការគាំទ្រថវិកាខ្ពស់បំផុតមិនធ្លាប់មាន គឺក្នុងរយៈពេល​២៤ម៉ោងទទួលបានការឧបត្ថម្ភដល់ទៅ​២៦លានដុល្លារ៕

ដោយ៖ធី រីណា


ចែករំលែក៖