ភ្នំពេញ៖ លោក ឧត្តមសេនីយ៍ទោ វ៉ា ស៊ិនភីរម្យ នាយរងសេនាធិការ និងជា នាយការិយាល័យហិរញ្ញវត្ថុ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអញ្ជើញដឹកនាំកិច្ចប្រជុំ ពង្រឹងការងារជំនាញហិរញ្ញវត្ថុ និងបើកប្រាក់បៀវត្សរ៍-ចំណាយផ្សេងៗ ប្រចាំខែសីហា ឆ្នាំ២០២០ ។
កិច្ចប្រជុំនេះប្រព្រឹត្តទៅនៅការិយាល័យហិរញ្ញវត្ថុ អគារសេនាធិការដ្ឋានជាន់ទី២ នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស ព្រឹកថ្ងៃព្រហស្បតិ៍ ទី១៣ ខែសីហា ឆ្នាំ២០២០ ដោយមានការចូលរួមពីសំណាក់នាយរងការិយាល័យ, នាយផ្នែក, ជំនួយការចំណុះការិយាល័យ, ខុទ្ទការល័យ, នាយការិយាល័យហិរញ្ញវត្ថុរាជធានី-ខេត្ត, វិទ្យាស្ថានកំបូល មជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថភ្នំជំរាយ កងអន្តរាគមន៍ និង នាយ នាយរងអាវុធហត្ថដែលមានការពាក់ព័ន្ធជាច្រើនរូបទៀត៕
ដោយ៖ សិលា