ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួន ២នាក់ផ្សេងគ្នា ពាក់ព័ន្ធករណីហិង្សា

ចែករំលែក៖

     ខេត្តពោធិ៍សាត់ ៖ សមត្ថកិច្ចនគរបាលឃាត់ខ្លួនបុរស២នាក់ក្នុងថ្ងៃតែមួយ ខណៈបុរសទាំងពីនាក់នេះមានរឿងរ៉ាវប្រហាក់ប្រហែលគ្នា គឺនៅពេលមកពីផឹកសុីម្ដងៗតែងតែអុកឡុកក្នុងផ្ទះ និងប្រើអំពើហិង្សា ។

នគរបាលស្រុកក្រគរប្រាប់ថា ជាក់ស្ដែង ៖ នៅវេលាម៉ោង៧ និង៣០នាទី ព្រឹកថ្ងៃទិត្យ ១២រោច ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២០ យើងឃាត់ខ្លួនជនសង្ស័យឈ្មោះ ញុឹក លន់ ភេទប្រុស អាយុ ៦៨ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់ភូមិចេកចៅ ឃុំកំពង់ពោធិ៍ ស្រុកក្រគរ តាមបណ្ដឹងរបស់ប្រពន្ធឈ្មោះ ក្រាញ់ រ៉េត អាយុ ៦៧ឆ្នាំ ព្រោះប្ដីប្រមុឹករបស់គាត់(ញុឹក លន់)នេះ ពេលមកពីផឹករករឿងប្រពន្ធកូន ថែមទាំងវាយកូនស្រីបណ្ដាលឲ្យស្រាំឆ្អឹងទៀតផង ។

ដោយឡែក ៖ នៅរសៀលថ្ងៃដដែលនោះដែរ នគរបាលស្រុកបាកានប្រាប់ដែរថា បានទទួលបណ្ដឹងរបស់ស្រ្តីជាប្រពន្ធឈ្មោះ ផុន ចន្ថា អាយុ ២៧ឆ្នាំ ជនជាតិខ្មែរ មានទីលំភូមិចម្ការលើ ឃុំបឹងខ្នារ ស្រុកបាកាន ខេត្តពោធិ៍សាត់ ដោយលោកប្ដីប្រមុឹករបស់គាត់រូបនេះ ឲ្យតែមកពីផឹករករឿង ប្រមាថ គំរាម ប្រពន្ធកូន ទើបសមត្ថកិច្ចនគរបាលប៉ុស្ដិ៍រដ្ឋបាល ចុះឃាត់ខ្លួនជនសង្ស័យរួមទាំងដកហូតកាំបិតផ្គាក់១ផងដែរ ។

ប្រភពព័ត៌មានពីនគរបាលស្រុកខាងលើ ករណីហឹង្សាក្នុងគ្រួសារពីលើកផ្សេងគ្នានេះ សមត្ថកិច្ចនគរបាលយើងកំពុងបន្តនីតិវិធីនៅឡើយ ៕ ដោយ៖បុឹម ពិន


ចែករំលែក៖