ខេត្តកណ្ដាល៖ ជនសង្ស័យជាមុខសញ្ញាលួចម៉ូតូយ៉ាងសកម្មម្នាក់ ត្រូវសមត្ថកិច្ចស្រុកស្អាងឃាត់ខ្លួន ក្រោយពីជនសង្ស័យរូបនេះ ធ្វើសកម្មភាពលួចម៉ូតូរបស់ពលរដ្ឋបាន២ថ្ងៃ.ដែលករណីលួចនេះ បានកើតឡើងកាលថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២០ វេលាម៉ោង ១៦និង៣០នាទី.នៅចំណុចចុងព្រែកថ្មី ស្ថិតនៅក្នុងភូមិដំរីឆ្លង ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្តាល។
មន្ត្រីនគរបាលស្រុកស្អាងបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ មឿន អឿន ភេទប្រុស អាយុ៥២ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិក្នុងព្រែក ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្តាល។. ចំណែកជនសង្ស័យឈ្មោះ ធីម ប៊ុនថា ហៅថាវ ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិដំរីឆ្លង ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្ដាល ។
ដោយឡែកសម្ភារបាត់បង់មាន៖ ម៉ូតូ១គ្រឿង ម៉ាកសង់កូរ៉េ ពណ៌ក្រហម ។
ប្រភពដដែលបន្តថា កាលពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២០ វេលាម៉ោង១៦និង៣០នាទី ជនរងគ្រោះបានទុកម៉ូតូម៉ាកសង់កូរ៉េចោលនៅចុងព្រែកថ្មី.រួចចុះទៅដាក់មង ពេលដែលឡើងមកវិញក៏បាត់ម៉ូតូ ភ្លាមនោះក៏ឆោឡោររកម៉ូតូរបស់ខ្លួន ពេលនោះមានគេបានឃើញឈ្មោះ.ធីម ប៊ុនថា លួចយកទៅបាត់។ ក្រោយមកនៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២០ ជនរងគ្រោះបានមកដាក់ពាក្យបណ្ដឹងនៅប៉ុស្ដិ៍នគរបាលរដ្ឋបាលស្អាងភ្នំ ។ ក្រោយពីបានទទួលពាក្យបណ្ដឹងភ្លាម សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលស្អាងភ្នំ បានកោះហៅ ឈ្មោះ ថាវ មកធ្វើការសាកសួរ ។
នៅចំពោះមុខសមត្ថកិច្ចនគរបាលឈ្មោះ ធីម ប៊ុនថា ហៅ ថាវ បានឆ្លើយសារភាពខ្លួនពិតជាបានលួច (ម៉ូតូ) ខាងលើពិតប្រាកដមែន ។
កន្លងមកជនសង្ស័យធ្លាប់ធ្វើសកម្មភាពលួចជាញឹកញាប់មកហើយ។ បច្ចុប្បន្នជនសង្ស័យត្រូវបានឃាត់ខ្លួនបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកស្អាងដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕ដោយ៖ស្អាង ជ័យ