ព័ត៌មានទាន់ហេតុការណ៍៖

ប្រជាកសិករ​នៅ​ខេត្តបន្ទាយមានជ័យ កំពុងជួបគ្រោះរាំងស្ងួត គំរាមកំហែង​ដល់​ដំណាំ​ដំឡូង​មី ប្រមាណ ១.៤​ម៉ឺន​ហិកតា

ចែករំលែក៖

ភ្នំពេញ៖ អគ្គនាយករងនៃអគ្គនាយកដ្ឋានកសិកម្មលោក ម៉ាក់ សឿន បានថ្លែងកាលពីថ្មីៗនេះ នៅក្នុងពិធី ថា គ្រោះរាំងស្ងួត កំពុងគំរាមកំហែងដល់ដំណាំដំឡូងមី ប្រមាណ .ម៉ឺនហិកតា របស់ប្រជាកសិករនៅក្នុងខេត្តបន្ទាយមានជ័យ បន្ថែមពីនេះលោកអគ្គនាយករង បានបញ្ជាក់ថាដំឡូងមីដំណាំស្រូវ ប្រមាណម៉ឺនហិកតា នៅក្នុងខេត្តបន្ទាយមានជ័យ ក៏កំពុងតែប្រឈមនឹងការខូខាតដែរ ដោយសារគ្រោះរាំងស្ងួត

ចំណែកលោក ប៉ាង វណ្ណាសេដ្ឋ ប្រធានមន្ទីកសិកម្មខេត្តបន្ទាយមានជ័យបានឲ្យដឹងដែរថា «​គិតមកដល់ថ្ងៃនេះទាំងដំណាំស្រូវអាចសង្គ្រោះបានច្រើនហើយ និងដំណាំដំឡូងមី បានសង្គ្រោះ ស្ទើ ១០០ភាគរយដោយសារទឹកភ្លៀង នៅសល់បរិមាណតិចតួចប៉ុណ្ណោះ​»​ទោះបីមិនបញ្ជាក់ពីតួលេខតែលោកប្រធានមន្ទីរបានបញ្ជាក់ថា គ្មានអ្វីជាការបារម្ភទៀតនោះទេ

​បើយោងតាមរបាយការណ៍ប្រចាំខែកក្កដា របស់ក្រសួងកសិកម្ម ចំពោះការងារបង្កបង្កើនផលស្រូវវស្សាទូទាំងប្រទេស បានជាង.លានហិកតាស្មើនឹងជិត៩០ភាគរយ ក្នុងនោះគ្រោះរាំងគ្រោះបានធ្វើឲ្យស្រូវ ជាង ១០ម៉ឺនហិកតា នៅក្នុងខេត្តចំនួន បានរងផលប៉ះពាល់ និងប្រមាណ ពាន់ហិកតា បានខូចខាត ដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានគោលការណ៍ថានៅត្រឹមឆ្នាំ២០៣០  នឹងប្រែក្លាយការធ្វើកសិកម្មនៅកម្ពុជាទៅជាកសិកម្មទំនើប ដោយជំរុញការស្រាវជ្រាវ និងការផ្សព្វផ្សាយ និងការអនុវត្តបច្ចេកទេស ដែលធន់នឹងការប្រែប្រួលអាកាសធាតុ

លោក ម៉ាក់ សឿន អគ្គនាយករងបន្តថា បើគិតត្រឹមថ្ងៃទី១២ ខែសីហាកន្លងទៅថ្មីៗនេះ មានស្រូវតែជាងពាន់ប៉ុណ្ណោះ ត្រូវបានជួយសង្គ្រោះ ប៉ុន្តែដំណាំស្រូវនៅខេត្តបន្ទាយមានជ័យ និងព្រៃវែងប៉ះពាល់ច្រើនជាងគេដោយសាររាំងស្ងួត ទោះជាយ៉ាងនេះក្តី ស្រូវដែលប៉ះពាល់នៅខេត្តព្រៃវែងចំនួន ១៨ពាន់ហិកតា នោះត្រូវបានសង្គ្រោះទាំងស្រុងហើយ

លោក ម៉ាក់ សឿន គូសបញ្ជាក់ទៀតថា ការផលិតបន្លែនៅប្រទេសកម្ពុជាអំឡុងវិបត្តិកូវីដ​-១៩ ក្រសួងកសិកម្ម បានជំរុញ និងបង្កើនការដាំដុះការចិញ្ចឹមសត្វ ក្នុងស្រុក ដើម្បីកាត់បន្ថយការនាំចូល និងរក្សាស្ថិរភាពសេដ្ឋកិច្ចគ្រួសារ ប៉ុន្តែទោះបីជាយ៉ាងណា ក៏ប្រទេសកម្ពុជានៅតែនាំចូលបន្លែមួយចំនួន ដែលខ្លួនមិនទាន់អាចផលិតបានគ្រប់គ្រាប់នោះដែរ មានដូចជាស្ពៃក្ដោប ការ៉ុត និងបន្លែតាមរដូវមួយចំនួនទៀត​ ​ដោយ៖សហការី


ចែករំលែក៖