ព័ត៌មានទាន់ហេតុការណ៍៖

ជិះម៉ូតូលឿនបុករថយន្តបត់បណ្តាលឱ្យរងរបួសធ្ងន់ម្នាក់

ចែករំលែក៖

ភ្នំពេញ៖​ យុវជនម្នាក់ជិះម៉ូតូលឿនមិនប្រយ័ត្នក៏ជ្រុលបុករថយន្តកំពុងបត់ឆ្លងផ្លូវបណ្តាលឲ្យរងរបួសធ្ងន់ត្រូវបានកងសង្គ្រោះ៧១១​ កងពលតូចលេខ៧០​ ដឹកទៅមន្ទីរពេទ្យភ្លាមៗ។ 

ហេតុការណ៍នេះបានកេីតឡេីងកាលពីវេលាម៉ោង១១និង២០នាទី​ ថ្ងៃទី២១​ ខែមីនា​ ឆ្នាំ២០២៥​  នៅផ្លូវបេតុង ភូមិត្រពាំងជ្រៃ​ សង្កាត់កាកាបទី២​ ខណ្ឌពោធិ៍សែនជ័យ។ 

តាមប្រភពព័ត៌មានបានឲ្យដឹងថា​ មុនពេលកេីតហេតុគេបានឃេីញរថយន្តហុីយ៉ាន់ដាយ​ ប្រភេទរថយន្តទ្រុង​ ពណ៌ស​ ពាក់ស្លាកលេខភ្នំពេញ2BY 6826 ធ្វេីដំណេីរតាមបណ្តោយផ្លូវបេតុងក្នុងទិសដៅពីជេីងទៅត្បូងខណៈមកដល់ចំណុចកេីតហេតុក៏បត់ឆ្វេងឆ្លងផ្លូវ ភ្លាមនោះស្រាប់តែមានយុវជនម្នាក់ជិះម៉ូតូហុងដាឌ្រីម​ ពណខ្មៅ​ ពាក់ស្លាកលេខភ្នំពេញ1KQ 3604​ ធ្វេីដំណេីរមកពីក្រោយចាប់ហ្វ្រាំងមិនទាន់ក៏ជ្រុលបុកពីចំហៀងពេញទំហឹងបណ្តាលឲ្យរងរបួសធ្ងន់​ ។ 

ក្រោយកេីតហេតុជនរងគ្រោះត្រូវបានរថយន្តសង្គ្រោះ៧១១​ កងពលតូចលេខ៧០ដឹកទៅមន្ទីរពេទ្យភ្លាមៗ​ ចំណែកម៉ូតូនិងរថយន្តត្រូវបានសមត្ថកិច្ចយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌោធិ៍សែនជ័យរង់ចាំដោះស្រាយពេលក្រោយ៕

ដោយ៖សុខាសែនជ័យ


ចែករំលែក៖