ព័ត៌មានទាន់ហេតុការណ៍៖

ក្រុមហ៊ុនអាកាសចរណ៍ Malaysia Airlines នឹងទិញយន្តហោះ Boeing 737 ចំនួន 30 គ្រឿងបន្ថែម

ចែករំលែក៖

ក្រុមហ៊ុន Malaysia Aviation Group(MAG) ដែលជាក្រុមហ៊ុនមេរបស់ក្រុមហ៊ុន Malaysia Airlines បាននិយាយ នៅថ្ងៃសុក្រនេះថា ខ្លួននឹងទិញយន្តហោះ Boeing 737 ថ្មីចំនួន 30 គ្រឿងសម្រាប់ការដឹកជញ្ជូនឆ្នាំ 2030 ។    

នាយកគ្រប់គ្រង MAG លោក Izham Ismail បានប្រាប់សន្និសីទសារព័ត៌មានមួយថា “ការសម្រេចចិត្តជ្រើសរើសយន្តហោះទាំងនេះត្រូវបានធ្វើឡើងបន្ទាប់ពីការវាយតម្លៃយ៉ាងទូលំទូលាយដូចជាប្រសិទ្ធភាពប្រេងឥន្ធនៈ និរន្តរភាពបរិស្ថាន ការអនុវត្តប្រតិបត្តិការ ភាពជឿជាក់នៃបច្ចេកទេស” ៕ ដោយ៖ ភារៈ

ប្រភព៖ Reuters


ចែករំលែក៖