ព័ត៌មានទាន់ហេតុការណ៍៖

Sevilla ឈ្នះជើងឯកEuropa Leagueជាលើកទី៦ក្រោយយកឈ្នះក្រុមInter Milan ៣-២

ចែករំលែក៖

ក្លិបបាល់ទាត់អេស្ប៉ាញ  Sevilla ត្រូវបានដាក់ឈ្នោះថា ស្តេចនៃពានរង្វាន់ Europa League ក្រោយពួកគេឈ្នះជើងឯកលើកទី៦នៅក្នុងទីក្រុង Cologneប្រទេសអាល្លឺម៉ង់។

ក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រ ក្រុម  Inter Milan បាននាំមុខមុនដោយខ្សែការពារ Diego Carlos ធ្វើឲ្យមានកំហុសនៅក្នុងតំបន់គ្រោះថ្នាក់ បណ្តាលឲ្យ Inter Milan ទទួលបានបាល់ប៉េណាល់ទីហើយស៊ុតបញ្ចូលទីបានដោយខ្សែប្រយុទ្ធ  Romelu Lukaku នៅនាទីទី៥ប៉ុណ្ណោះ។

ខ្សែប្រយុទ្ធ Luuk de Jong បានជួយក្រុម Sevilla នាំមុខវិញ២-១ដោយប្រើក្បាលទាំងពីរគ្រាប់ ដោយមានការបោះបាល់យ៉ាងល្អពីសំណាក់កីឡាករ Jesus Navas និងEver Banega ចំណែកខ្សែការពារ Diego Godin បានតែតបាល់បញ្ចូលទីក្រុម Sevilla វិញនៅនាទីទី៣៥ ធ្វើឲ្យចប់ការប្រកួតតង់ទី១ក្រុមទាំងពីរមានលទ្ធផល២-២

ការប្រកួតក្នុងតង់ទី២ ពុំមានក្រុមណាអាចស៊ុតបាល់បញ្ចូលទីគ្នាបានទេ រហូតដល់នាទីទី ៧៤ ខ្សែការពារ Diego Carlos របស់Sevilla មានឱកាសលោតលើអាកាស ទាត់បាល់បកទៅក្រោយបណ្តាលឲ្យប៉ះជើងរបស់ខ្សែប្រយុទ្ធ Romelu Lukakuហើយបន្តចូលទីលើក្រុម Inter Milan ហើយចប់ការប្រកួតក្រុម Sevilla ឈ្នះក្នុងលទ្ធផល ៣-២ 

ជ័យជម្នះនេះធ្វើឲ្យក្រុម Sevilla បំបែកកំណត់ត្រាថ្មីមួយគឺក្រុមរបស់អេស្ប៉ាញនេះ មកលេងវគ្គផ្តាច់ព្រ័ត្រ៦ដងឈ្នះជើងឯកទាំង៦ដង៕ដោយ៖ភារៈ

 


ចែករំលែក៖