ព័ត៌មានទាន់ហេតុការណ៍៖

គ្រូបង្វឹកថ្មីJuventusផ្តាច់កុងត្រាលើកីឡាករ Gonzalo Higuain និងSami Khedira

ចែករំលែក៖

លោក Andrea Pirloគ្រូបង្វឹកថ្មីរបស់ក្រុមសេះបង្កង់Juventusបានសម្រេចចិត្តផ្តាច់កុងត្រាជាមួយនឹងខ្សែប្រយុទ្ធអាហ្ស៊ង់ទីន Gonzalo Higuain និងខ្សែបំរើអាល្លឺម៉ង់ Sami Khedira

ម្ចាស់ជើងឯកអុីតាលី Serie Aនេះបានតែងតាំង Andrea Pirloជាគ្រូបង្វឹកថ្មីបន្ទាប់ពីបណ្តេញលោក Maurizio Sarriចេញពីតំណែងយ៉ាងភ្ញាក់ផ្អើលបំផុត ដោយសារតែក្រុម Juventusប្រកួតចាញ់ក្រុមLyonនៅChampions League

បន្ទាប់ពីលោក Andrea Pirloចូលកាន់តំណែង កីឡាករBlaise Matuidi  បានចាកចេញទៅលេងឲ្យInter Miamiនៅសហរដ្ឋអាមេរិកហើយកីឡាករវ័យ៣២ឆ្នាំHiguain និងកីឡាករវ័យ៣៣ឆ្នាំKhediraក៏ត្រូវAndrea Pirloបញ្ចប់កុងត្រាមិនឲ្យពួកគេចូលរួមលេងជាមួយនឹងក្លិបសម្រាប់រដូវកាលថ្មីឡើយ ៕

ដោយ៖ភារៈ


ចែករំលែក៖