ព័ត៌មានទាន់ហេតុការណ៍៖

ពលរដ្ឋថៃបារម្ភខ្លាចបាតុកម្មឈានដល់អំពើហិង្សា​

ចែករំលែក៖

ប្រទេសថៃ៖នៅក្នុងការស្ទង់មតិមួយបង្ហាញឲ្យឃើញថា ពលរដ្ឋថៃដល់ទៅ ៦១,១៣ភាគរយ បានបង្ហាញពីក្តីបារម្ភយ៉ាងខ្លាំងខ្លាចក្រែងបាតុកម្មឈានដល់ប្រើអំពើហិង្សា។ រយៈពេលជាច្រើនថ្ងៃកន្លងមក មានបាតុកម្មប្រឆាំងរដ្ឋាភិបាលកើតឡើងនៅទីលានប្រជាធិបតេយ្យ និង មហាវិទ្យាល័យ ធម្មាសាធThammasat។
នៅក្នុងការស្ទង់មតិរបស់មជ្ឈមណ្ឌល​គ្រប់គ្រងនិងអភិវឌ្ឍន៍ជាតិ(NIDA) បានប្រកាសនៅថ្ងៃទី​២៣ ខែសីហានេះថា ភាគច្រើនពលរដ្ឋថៃបង្ហាញពីក្តីព្រួយបារម្ភ
ខា្លចក្រែងបាតុកម្មក្លាយជាហិង្សា និងបែកបាក់នៅក្នុងសង្គម។
តាមលទ្ធផលស្ទង់មតិរបស់​(NIDA) ដែលបានធ្វើឡើងក្នុងរយៈពេលពីថ្ងៃទី​១៨ដល់ថ្ងៃទី​២០ខែសីហា បង្ហាញឲ្យឃើញថា ក្នុងចំណោមពលរដ្ឋដែលមានអាយុចាប់ពី​១៨ឆ្នាំឡើងទៅជាង១ពាន់នាក់បានបង្ហាញក្តីបារម្ភខ្លាចមានអំពើហិង្សាកើតឡើង។
នៅក្នុងការស្ទង់មតិជ្រុងមួយផ្សេងទៀតរបស់មហាវិទ្យាល័យSuan Dusit Rajabhat បានប្រកាសនៅថ្ងៃទី​២៣ខែសីហានេះដែរថាមានពលរដ្ឋដល់ទៅ ៥៩,១១ភាគរយគាំទ្រដល់សំណើរបស់ក្រុមបាតុករនិស្សិត​ ដោយយល់ឃើញថាការទាមទារគឺជារឿងត្រឹមត្រូវតាមច្បាប់ប្រជាធិបតេយ្យ៕ ធី រីណា


ចែករំលែក៖