ព័ត៌មានទាន់ហេតុការណ៍៖

Dustin Johnson ឈ្នះពានរង្វាន់វាយកូនហ្គោល Northern Trust ជាលើកទី២

ចែករំលែក៖

កីឡាករសញ្ជាតិអាមេរិក Dustin Johnson បានឈ្នះពានរង្វាន់Northern Trustជាលើកទី២របស់គាត់ក្នុងរយៈពេល៣ខែដោយប្រើក្បាច់វាយកូនហ្គោលមិនគួរឱ្យជឿនៅពេលដែលគាត់ប្រកួតដោយវាយឈ្នះ១១ដងជាប់គ្នាក្នុងកម្មវិធីខាងលើទៅលើគូប្រកួតរបស់ខ្លួន

បុរសវ័យ៣៦ឆ្នាំរូបនេះបានជាប់ចំណាត់ថ្នាក់លេខ២នៅក្នុងកម្មវិធីវាយកូនហ្គោល US PGA កាលពីខែសីហា។ Dustin Johnson ដែលជាកីឡាករចុងក្រោយដែលបានក្លាយជាកីឡាករលំដាប់លេខ១ពិភពលោកគឺមានអាយុ៣០ឆ្នាំ ខណៈដែលការប្រកួតរបស់លោកមាន៦៣លើកមកហើយ

ចំណែកកីឡាករ Harris សញ្ជាតិអង់គ្លេសឈរនៅលំដាប់ទី២ ជាមួយមិត្តរួមសញ្ជាតិអាមេរិក Daniel Berger ដោយឡែកកីឡាករអង់គ្លេស Justin Rose, Tyrrell Hatton និង Tommy Fleetwood មិនទទួលបានចំណាត់ថ្នាក់ល្អទេ ដោយបានឡើងត្រឹម៨នាក់ចុងក្រោយប៉ុណ្ណោះ

កីឡាករវាយកូនហ្គោលល្បីឈ្មោះ Tiger Woods ដែលជាអ្នកឈ្នះលើវិញ្ញាសាធំៗចំនួន១៥វាយបាន៧៣គ្រាប់ កាលពីថ្ងៃសៅរ៍ជាមួយនឹងការឈ្នះ៥៥ ខណៈដែលកីឡាករសញ្ជាតិអៀរឡង់ខាងជើង Rory McIlroyរកបាន៦៩គ្រាប់ក្នុងចំណោមការប្រកួតចំនួន

សូមបញ្ជាក់ថា Northern Trust ជាព្រឹត្តិការណ៍ប្រកួតវាយកូនហ្គោលទី១ក្នុងចំណោមព្រឹត្តិការណ៍៣ក្នុងការប្រកួតវគ្គជម្រុះនៃកម្មវិធី FedEx Cup របស់សហរដ្ឋអាមេរិកដែលនឹងកំណត់ម្ចាស់ជើងឯក PSS សម្រាប់រដូវកាលនេះ។

កីឡាករ៧០នាក់ដែលមានពិន្ទុខ្ពស់ជាងគេប្រចាំរដូវកាលនឹងឈានដល់វគ្គផ្តាច់ព្រ័ត្រ BMW Championship នៅសប្ដាហ៍ក្រោយដែលនឹងសម្រាំងយកតែកីឡាករ៣០រូបប៉ុណ្ណោះចូលរួមប្រកួតក្នុងកម្មវិធី Tour Championship ដែលប្រកួតនៅខែក្រោយនៅឯ East Lake ក្នុងរដ្ឋ Atlanta ដោយ៖ភារៈ


ចែករំលែក៖