ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចតេជោ ហ៊ុន សែន អរគុណដៃគូអង្គការទេសចរណ៍ពិភពលោក

ចែករំលែក៖

ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានថ្លែងអំណរគុណដល់អង្គការទេសចរណ៍ពិភពលោក (World Tourism Organization UNWTO)  ដែលបានកោតសរសើរដល់កម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោផ្ទាល់ដែលបានដាក់ចេញវិធានការទប់ស្កាត់ការចម្លងជំងឺកូវីដ-១៩ ដ៏សកម្មនឹងមានប្រសិទ្ធភាពបំផុត។ ទន្ទឹមនឹងនេះដែរ គឺអង្គការទេសចរណ៍ពិភពលោកក៏បានកោតសរសើរដល់ការងើបឡើងវិញនូវភ្ញៀវទេសចរក្នុងស្រុកដែលមានការយល់ដឹងពីអនាម័យសុខភាព និងសុវត្ថិភាពខ្ពស់ក្នុងការថែរក្សាសុវត្ថិភាពសុខភាពចៀសផុតពីជំងឺឆ្លងកូវីដ-១៩។

សូមបងប្អូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរក្នុងស្រុកបន្តប្រើប្រាស់ម៉ាស់នៅពេលចាំបាច់ និងឧស្សាហ៍ដុសលាងសម្អាតដៃជាមួយសាប៊ូ ទឹកអាល់កុល ឬជឹលសម្លាប់មេរោគកុំអោយឆ្លងជំងឺកូវីដ-១៩៕

ដោយ៖សិលា


ចែករំលែក៖